ព័ត៌មានកំសាន្ត ៖ ក្មេងស្រីតូចដ៏គួរឲ្យក្នាញ់ ដែលជាកូនស្រីរបស់តារាសម្តែង នាង gubgib និងលោក Bie kpn មានឈ្មោះថា Pao Pao ពិតជាធ្វើឲ្យទស្សនិកជនមិនសរសើរមិនបានឡើយ ព្រោះឆ្លាតហួសពេក សឹងតែរកពាក្យសរសើរមិនបាន ។
កូនស្រីអាយុទើបតែ ៨ ខែរបស់ប្តីប្រពន្ធវ័យក្មេងរូបនេះ ត្រូវបានគេដឹងថា ទទួលបានប្រាក់រង្វាន់ពីលោក Woody milintachinda ដែលជាពិធីកររូបសង្ហាមួយដួង ដល់ទៅ ២ សែនបាត ដោយគ្រាន់តែ មិនចាំបាច់ចំណាយកម្លាំងហត់នោះឡើយ គ្រាន់តែហៅឈ្មោះរបស់ពិធីរូបនេះតែប៉ុណ្ណោះ ។
ដោយយោងការ Live តាមរយៈគេហទំព័រហ្វេសប៊ុករបស់លោក Woody milintachinda កាលពីថ្ងៃទី ០៦ ខែមីនា បានឲ្យដឹងថា លោកបានផ្លុំទៀនដើម្បីចាត់ទុកជាការសន្យាថា ប្រសិនបើក្មេងស្រីតូច Pao Pao ពិតជាអាចឈ្មោះគាត់បានពិតមែន គាត់នឹងប្រគល់លុយឲ្យទៅនាងចំនួន ២ សែនយ៉ាងពិតប្រាកដ ។ ហើយអ្វីដែលមិនគួរឲ្យជឿនោះគឺ កូនស្រីដំបូងរបស់នាង gubgib និង លោក Bie kpn ពិតជាអាចធ្វើបានយ៉ាងពិតប្រាកដ ។ ហើយនៅទីបំផុតនាងក៏ទទួលបានលុយនោះពី ពិធីកររូបសង្ហាដែលគោរពតាមពាក្យសន្យាមែន ពិតជាមិនគួរឲ្យជឿពិតមែន ទើបតែ ៨ ខែសោះ ឆ្លាតដល់ថ្នាក់នឹង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook