ថៃ ៖ តារាថៃភាគច្រើននិយមរូបថតពេលកំពុងពពោះកូនក្នុងផ្ទៃ ដើម្បីទុកជាអនុស្សាវរីយ៍ និងការចងចាំល្អៗ នៅពេលដែលកូនកើតរបស់ពួកគេកើតមក ។
ជាក់ស្តែងយើងក្រលេកមកមើលនាង Panward Hemmanee បានទុករឿងស្វាមីមានស្រីមួយឡែកសិន ហើយទៅថតរូប ពេលកំពុងពពោះកូនទីពីរចំនួន ៨ ខែ និងត្រៀមសម្រាលកូនក្នុងរយៈពេលមួយខែទៀត ។
រូបថតពពោះរបស់តារាស្រីវ័យ ៣៨ ឆ្នាំរូបនេះ បានបង្ហោះនៅលើបណ្តាញសង្គម ហើយក៏ទទួលបានការកោតសរសើរយ៉ាងច្រើនលើសលប់ថា នាងនៅតែស្រស់ស្អាត បើទោះបីជួបរឿងពិបាកចិត្តច្រើនក្នុងពេលពពោះក៏ដោយចុះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook