CamNews

តារា 

ជាប្តីគួរតែមើលថែប្រពន្ធ ប៉ុន្តែស្វាមីនាង Panward បែរបណ្តោយឲ្យប្រពន្ធគេងនៅមន្ទីរពេទ្យជាមួយកូនតូច

ថៃ ៖ ជាមនុស្សស្រីគួរតែទទួលបានការថែទាំឲ្យបានល្អបំផុតពីស្វាមី ជាពិសេសគឺពេលដែលនាងកំពុងតែពពោះកូនរាប់ខែ ទាំងដែលកើតមក ហើយដាក់នាមត្រកូលរបស់អ្នកទៀត ។ ស្រ្តីសមទទួលបាននូវការគោរពឲ្យតម្លៃ មិនមែនត្រូវក្បត់ចិត្តនាងបែបនេះឡើយ ។ 

យោងតាមប្រភពផ្លូវការមួយរបស់ប្រទេសថៃបានឲ្យដឹងថា កាលពីយប់មិញនេះ នាង Panward Hemmanee បានគេងសម្រាកនៅមន្ទីរពេទ្យជាមួយកូនប្រុសតូច និងមិត្តភក្តិជិតស្និទ្ធម្នាក់របស់នាងមានឈ្មោះថា Pitchanart Sakhakorn ខណៈពេលដែលកំពុងតែលួចមានស្រីនៅខាងក្រៅទៅវិញ ។ 

ជាប្តីគួរតែមើលថែប្រពន្ធ ប៉ុន្តែស្វាមីនាង Panward បែរបណ្តោយឲ្យប្រពន្ធគេងនៅមន្ទីរពេទ្យជាមួយកូនតូច ហើយខ្លួនបែរជាលួចមានស្រីទៅវិញ ទង្វើនេះបានធ្វើឲ្យហ្វេនមានការព្រួយបារម្ភយ៉ាងខ្លាំងជាមួយនឹងការផ្តល់កំណើតដល់កូនទី ២ របស់តារាស្រីវ័យ ៣៨ ឆ្នាំរូបនេះយ៉ាងខ្លាំង ព្រោះខ្លាចនាងត្រូវគិតច្រើន ។ 

នៅក្នុងនោះផងដែរ ក៏នៅមានមិត្តៗក្នុងសិល្បៈបានចូលខមមិនលើកទឹកចិត្ត និងជូនពរឲ្យតារាស្រីរូបនេះ សម្រាលកូនដោយសុវត្ថិភាពទាំងម្តាយនិងកូនផងដែរ ៕










ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Panward Hemmanee Pitchanart Sakhakorn