CamNews

ព័ត៌មានជាតិ 

អ្នកប្រដាល់​ខ្មែរ​-​អា​មេ​រិច​ ​តំណាង​ឲ្យ​ ​កម្ពុជា​-​វៀតណាម​ ​ឈ្នះ​ខ្សែក្រវាត់​ ​WBA

កីឡាករ​ប្រដាល់​ ​កើត​នៅ​សហរដ្ឋអាមេរិក​ ​ដើមកំណើត​ខ្មែរ​ ​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ ​ខ្សែក្រវាត់​ទំ​ងន់​ធ្ងន់​អាស៊ី​ ​WBA បន្ទាប់ពី​បាន​ផ្តួល​គូប្រកួត​ឥណ្ឌូណេស៊ី​ ​នៅ​ត្រឹម​ទឹក​ទី​ ​១​។

​អេ​រិក​ ​ប៉ែន​ ​បាន​ឈ្នះ​ខ្សែក្រវាត់​ទំ​ងន់​ធ្ងន់​អាស៊ី​ ​WBA ក្រោយពី​បាន​ផ្តួល​ ​Satria​ ​Antasena​ ​ក្នុងទឹក​ទី​ ​១​ ​ក្នុង​ការប្រកួត​មួយ​នៅ​ទីក្រុង​ហូជីមិញ​។​កីឡាករ​ ​ប៉ែន​ ​អាយុ​ ​២៧​ ​ឆ្នាំ​ ​បាន​ចំណាយពេល​ត្រឹមតែ​ ​២​ ​នាទី​និង​ ​៥០​ ​វិនាទី​ដើម្បី​ផ្ដួល​ ​Antasena​ ​ក្នុង​ជំនួប​ប្រដាល់​កាលពី​ចុង​សប្តាហ៍​មុន​។​

“​ខ្ញុំ​តែងតែ​ជឿ​ថា​ ​ខ្ញុំ​អាច​ផ្ដួល​គូប្រកួត​នៅ​ទឹក​ទី១​។​ ​ខ្ញុំ​ចង់​បន្ត​កា​រប្រ​គួត​ដល់​ទឹក​ទី៤​ ​ប៉ុន្តែ​ខ្ញុំ​មិន​ចង់​បាត់បង់​ឱកាស​ដើម្បី​ឈ្នះ​កា​រប្រ​គួត​នៅ​ទឹក​ទីមួយ​ទេ​»​។​

ឪពុក​ម្តាយ​របស់​ ​ប៉ែន​ ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ​ទៅ​រស់នៅ​សហរដ្ឋ​អា​មេ​រិច​ក្នុង​ឆ្នាំ​ ​១៩៨៤​។​ ​កើត​នៅ​សហរដ្ឋអាមេរិក​ ​ប៉ែន​ ​ត្រូវ​បាន​ជ្រើសរើស​ធ្វើជា​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ការប្រកួត​ប្រដាល់​។​ ​បច្ចុប្បន្ន​ ​ប៉ែន​ ​ហ្វឹកហាត់​នៅ​ប្រទេស​វៀតណាម​ ​ហើយ​ចាត់ទុក​ទីនោះ​ជា​ផ្ទះ​របស់​គាត់​។

​សំលៀកបំពាក់​ប្រដាល់​របស់​គាត់​ ​មាន​ដាក់​ទង់ជាតិ​កម្ពុជា​ ​និង​វៀតណាម​ ​ជា​តំណាង​ឲ្យ​ប្រទេស​ដែល​ជាតិសាសន៍​របស់​គាត់​ ​និង​ផ្ទះ​ថ្មី​របស់​គាត់​។​ ​ប៉ែន​ ​ហ្វឹកហាត់​នៅ​ក្លឹប​ ​កីឡា​សៃហ្គន​ក្នុង​ប្រទេស​វៀតណាម​។​

ញុំ​មិនទាន់​មាន​ផែនការ​ច្បាស់លាស់​នៅ​ឆ្នាំនេះ​នៅឡើយ​ទេ​ ​តែ​ខ្ញុំ​ប្រាកដ​ក្នុងចិត្ត​ថា​ខ្ញុំ​នឹង​ខិតខំ​ត​ស៊ូ​ប្រ​គួត​បន្ថែម​ទៀត​។​ ​ខ្ញុំ​បន្ត​ហ្វឹកហាត់​នៅ​ប្រទេស​វៀតណាម​ ​ហើយ​ខ្ញុំ​សង្ឃឹមថា​ ​នឹង​ទៅលេង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃណាមួយ​។​ ​ខ្ញុំ​សូម​អរគុណ​ដល់​អ្នកគាំទ្រ​វៀតណាម​។​ ​តាមពិត​វៀតណាម​ជា​ផ្ទះ​ដំបូង​របស់ខ្ញុំ​។​

ខ្សែក្រវាត់​ ​WBA​ ​Asia​ ​គឺជា​ខ្សែ​ក្រ​វ៉ាត់​ដ៏​ល្បីល្បាញ​ ​ដែល​គ្រប់គ្រង​ដោយ​សមាគម​កីឡាប្រដាល់​ពិភពលោក​។​ ​WBA​ ​Asia​ ​(​ពីមុន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុមប្រឹក្សា​ប្រដាល់​ ​Eurasian​ ​ហៅ​កាត់​ថា​ ​EPBC​)​ ​គឺជា​អង្គការ​មួយ​ ​ដែល​រៀបចំ​ការប្រកួត​ប្រដាល់​ ​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​នៅ​អាស៊ី​កណ្តាល​ ​អូ​សេ​អា​នី​ ​អាស៊ី​ប៉ាស៊ីហ្វិក​ ​អាស៊ី​អឺរ៉ុប​ ​និង​នៅ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដ៏​ទៃ​ទៀត​៕​

ប្រភព ៖ ខ្មែរថាម


Tags: local news social news