ថៃ ៖ នាង Namtarn Pichukkana បានទម្លាយនៅលើគណនីអុិនស្រ្តាក្រាមរបស់នាងថា នាងកើតនៅក្នុងគ្រួសារក្រីក្រមួយ ។
កាលពីថ្ងៃទី ០២ ខែវិឆ្ឆកា ឆ្នាំ ២០១៨ នាង Namtarn Pichukkana បានបង្ហោះរូបថតជាមួយឪពុករបស់នាង ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "នៅពេលដែលខ្ញុំនៅក្មេង គ្រួសាររបស់ខ្ញុំរស់នៅយ៉ាងសុខសប្បាយ ប៉ុន្តែមានថ្ងៃមួយរោងចក្របានបិទទ្វារ តែខ្ញុំមានលុយបន្តិចបន្តួចសម្រាប់ទៅសាលា ។ ពួកយើងនៅតែបន្ត ហើយមានសុភមង្គលជាមួយក្នុងពេលនេះ ។ ប៉ាគឺជាមនុស្សម្នាក់ដែលរឹងមាំ និងហ៊ានធ្វើគ្រប់យ៉ាងដើម្បីពួកយើង ។ រីករាយថ្ងៃខួបកំណើតលោកពុក" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate