កំសាន្ត ៖ Namtarn Pichukkana បាននិយាយអំពីមិត្តប្រុសរបស់នាងគឺលោក Pai Partith អំពីទំនាក់ទំនងជាច្រើនឆ្នាំរបស់ពួកគេ ។ ស្នេហារយៈពេល ៧ ឆ្នាំរបស់តារាស្រីរូបនេះក៏ត្រូវបានអ្នកកាសែតសាកសួរអំពីរឿងរៀបការផងដែរ ។
"ខ្ញុំនៅមិនទាន់មានគម្រោងអំពីការរៀបនៅឡើយទេ ព្រោះទើបបញ្ចប់ការសិក្សា ព្រមទាំងចាប់ផ្តើមមុខជំនួញ និងគិតគូរដល់គ្រួសារជាមុនសិន មុនពេលបង្កើតគ្រួសារដោយខ្លួនឯង ។ ពេលនេះខ្ញុំកំពុងតែផ្តោតលើការសម្តែងរឿងភាគថ្មី" Namtarn Pichukkana ថ្លែងប្រាប់កាសែតក្នុងស្រុក" ។
ទោះបីជាមិនទាន់មានគម្រោងរៀបការក្តី ប៉ុន្តែតារាស្រីវ័យ ២៧ ឆ្នាំរូបនេះសង្កត់ធ្ងន់ថា នៅពេលដែលនាងរៀបការ កូនកំលោះគឺជាលោក Pai Partith យ៉ាងពិតប្រាកដណាស់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar