ថៃ ៖ ដោយសារតែមមាញឹកជាមួយនិងការងាររៀងៗខ្លួន នាង Mint Chalida និងមិត្តប្រុសមហាសេដ្ឋីរបស់ខ្លួនគឺ លោក Pupaa Techanarong ខាកខានមានពេលវេលាផ្អែមល្អែមជាមួយគ្នាយ៉ាងយូរ ។ តែពេលថ្មីៗនេះ គូស្នេហ៍មួយគូនេះបានឆ្លៀតឱកាសថ្ងៃបុណ្យណូអែល ឬអាចនិយាយបានថា ជាវិស្សមកាលរបស់ពួកគេក៏ថាបានដែរ ។
យោងតាមការបង្ហោះនៅលើគណនីអុិនស្រ្តាក្រាមបានឲ្យដឹងថា តារាស្រីវ័យ ២៤ ឆ្នាំរូបនេះបានចែករំលែកសកម្មភាពជាច្រើនរបស់នាងជាមួយនិងសង្សារ ថែមទៀតផង ។
នៅក្នុងវីដេអូនោះ នាង Mint និង លោក Pupaa បាននាំគ្នាទៅទទួលទានអាហារពេលល្ងាច, ដើរទិញឥវ៉ាន់ យ៉ាងសប្បាយរីករាយក្រៃលែងជាមួយគ្នា ។ សកម្មភាពទាំងនេះអាចនិយាយបានថាគឺជាពេលវេលាដែលមិនងាយនឹងកើតឡើងញឹកញាប់នោះទេ ព្រោះខានបានឃើញនាង Mint Chalida និងមិត្តប្រុសមហាសេដ្ឋីរបស់ខ្លួន ផ្អែមល្អែមបែបនេះយូរហើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daradaily