CamNews

ប្លែកៗ 

យុវវ័យស្លៀកតែខោលីអូ គាំទ្រ "ថ្ងៃមិនមានខោ" លើកទី១៣

"ថ្ងៃមិនមានខោ" លើកទី ១៣ កាលពីពេលថ្មីៗ បានទាក់ទាញយុវវ័យយ៉ាងច្រើននៅទូទាំង
ពិភពលោក ចូលរួម។ បើទោះជាអាកាសធាតុត្រជាក់យ៉ាងណាក្ដី ប៉ុន្ដែពួកគេនៅតែស្លៀក
តែខោក្នុង និងធ្វើដំណើរដោយសេរី។

កាលពីថ្ងៃទី ១៣មករាកន្លងទៅ មនុស្សជាច្រើនដែលបានចូលរួមធ្វើចរាចរណ៍នៅពាសពេញ
ពិភពលោក បាននាំគ្នាំគាំទ្រចំពោះ "ថ្ងៃមិនមានខោ" លើកទី ១៣ ។

ដើម្បីចូលរួមគាំទ្រព្រឹត្ដិការណ៍ដែលមានអាយុកាល ១៣ឆ្នាំមកនេះ យុវវ័យជាក្រុមៗ នៅតាម
បណ្ដាប្រទេសនានា បាននាំគ្នាស្រាតខោក្រៅ និងស្លៀកតែខោខ្លី ឬលីអូ ដើរកំសាន្ដនៅតាម
ទីសាធារណៈ នៅក្នុងថ្ងៃ "បុណ្យ" ចម្លែកនេះរបស់ពួកគេ។

គួររំលឹកថា ដំបូងឡើយ នេះគ្រាន់តែជាការលេងសើចរបស់យុវវ័យមួយចំនួននៅឯក្រុង  New
York តែប៉ុណ្ណោះ ប៉ុន្ដែក្រោយមក "ល្បែង" នេះ បានរីករាលដាលពាសពេញពិភពលោក ហើយ
វាក៏បានក្លាយជាសកម្មភាពប្រចាំឆ្នាំមួយរបស់យុវវ័យនៅក្នុងពិភពលោក។










ដោយ ៖ សីហា
ប្រភព ៖ k14