ថៃ ៖ នៅក្នុងកិច្ចសម្ភាស៍មួយ លោក Jes Jespipat Tilapornputt បាននិយាយថា ខ្លួននិងនាង Wannarot Sonthichai ហៅ Vill បានទាក់ទងគ្នាអស់រយៈពេលមួយខែមកហើយ ប៉ុន្តែខាងស្រីបែរជាឆ្លើយថា មិនទាន់មាននរណាខ្លួនពិសេសនៅក្នុងចិត្តនៅឡើយ ។
ថ្មីៗនេះ នាង Wannarot Sonthichai និងលោក Jes Jespipat Tilapornputt កំពុងតែសម្តែងរឿងភាគមួយដែលមានចំណងជើងថា "Talay Rissaya" ដូច្នេះហើយទើបធ្វើឲ្យអ្នកទំនាក់ទំនងរបស់តារាប្រុសស្រីទាំងពីរដួងនេះជិតដិតនឹងគ្នាច្រើនឡើង ។
ទោះបីជាយ៉ាងណាក៏ដោយ តារាសម្តែងស្រីវ័យ ២៩ ឆ្នាំរូបនេះថា នាងនៅមិនទាន់មាននរណាម្នាក់នៅក្នុងចិត្តនៅឡើយទេព្រោះសព្វថ្ងៃមមាញឹកតែនៅកន្លែងថត មិនទាន់មានពេលវេលាគិតរឿងផ្សេងនោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook