CamNews

តារា 

ទីបំផុត! សង្សារចាស់ Mark Prin មានមិត្តប្រុសថ្មីហើយ ចង់ដឹងអត់ថា អ្នកមុននិងអ្នកក្រោយ ម្នាក់ណាសង្ហាជាង?

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីទាក់ទងគ្នាមិនបានប៉ុន្មានក៏បានផ្ទុះដំណឹងថា លោក Mark prin និងនាង Wannarot Sonthichai បានសម្រេចចិត្តចែកផ្លូវស្នេហារបស់ពួកគេ រហូតមកទល់ថ្ងៃនេះអ្នកទាំង ២ ក៏សុទ្ធតែមានគូបញ្ចាំចិត្តរៀងៗខ្លួនហើយដែរ ។ 

ដោយយោងតាមការបកស្រាយរបស់គេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ពេលនេះតារាថៃនាង Wannarot Sonthichai កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិងបុរសម្នាក់ដែលមិនបានបញ្ចេញឈ្មោះ ខណៈពេលដែលសង្សារចាស់របស់នាង លោក Mark prin ផ្តើមស្នេហាថ្មីជាមួយនិងនាង Kimberly យ៉ាងផ្អែមល្អែមជាច្រើនឆ្នាំណាស់មកហើយ បន្ទាប់ពីពួកគេបានចែកផ្លូវគ្នា ។ 

តែទោះបីជាយ៉ាងណាក៏ដោយ ភ្លើងស្នេហ៍ចាស់រវាងលោក Mark prin និងនាង Wannarot Sonthichai ក៏នៅតែមិនអាចបង្កាត់ឡើងវិញបានដែរ ព្រោះអ្នកទាំងពីរលែងមានចិត្តឲ្យគ្នាទៀតហើយ ម្យ៉ាងវិញទៀតសុទ្ធតែមានគូរៀងខ្លួនអស់ហើយ ។ តោះនៅចាំអីទៀតទៅទស្សនាថា អ្នកមុននិងអ្នកក្រោយ ម្នាក់ណាសង្ហាជាង ៕


នាង Wannarot Sonthichai និងលោក Mark prin


តារាស្រីវ័យក្បែរ ៣០ នាង Wannarot Sonthichai និងសង្សារថ្មី 






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Wannarot Sonthichai Mark prin Kimberly