CamNews

តារា 

Selina Jen ពីក្រុមល្បី S.H.E ប្រកាសលែងលះប្តី តាម Facebook នាំឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង

ព័ត៌មានកំសាន្ត ៖ Selina Jen សមាជិកក្រុម S.H.E ប្រាប់ឲ្យដឹងថា ការលែងលះរបស់នាង ជាមួយនឹង លោក Richard Chang ដែលមានវ័យ ៤៣ ឆ្នាំដោយបង្ហោះនៅលើ Facebook របស់នាងកាលពីម៉ោង ១១ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែមីនា ។

 

គិតត្រឹមម៉ោង ១ និង ៥០ នាទីរំលងអាធ្រាត្រ Status បង្ហោះលែងលះរបស់នាង ទាក់ទាញការចាប់អា រម្មណ៍ដោយមានការចែករំលែកដល់ទៅ ៤៧,០០០ Shared និងជាង ៣០,០០០ ចុច Wows ។

Jen បានសរសេរ Status ជាភាសាចិនឲ្យដឹងថា​ ការរៀបអាពាហ៍ពិពាហ៍ គឺតម្រូវឲ្យមានការខិតខំប្រឹងប្រែងរវាងមនុស្ស ២នាក់​ ខណៈនាងបានសារភាពថា ប្តីប្រពន្ធរបស់ខ្លួន ដែលបានរៀបការនៅថ្ងៃទី ៣១ តុលា ២០១១ នោះ ពុំទាន់មានការខិតខំប្រឹងប្រែងនៅឡើយទេ។

នាងបាននិយាយថា នាងមិនបានដើរតួនាទីជាប្រពន្ធល្អម្នាក់ទេ ពីព្រោះនាងរវល់តែផ្តោតជាសំខាន់ទៅលើការងាររបស់នាងបន្ទាប់ពីការរៀបការរួច។ 

នាងសរសេរថា នាងព្រមទទួលស្គាល់ថា មានការផ្លាស់ប្តូរយ៉ាងច្រើននៅក្នុង ទស្សនៈជីវិតរបស់នាង មុននិង ក្រោយពេលរៀបការ។ នាងគ្មានភាពយូរអង្វែងសម្រាប់ភាពស្មោះអស់ពីចិត្ដ រស់នៅ ជាមួយសេចក្ដីស្រឡាញ់នោះទេ  ដែលនេះជាមូលហេតុដែល សេចក្ដីស្រឡាញ់របស់ពួកគេ បានបាត់ជាបណ្តើរៗ។



នាងបានបន្ថែមទៀត ថាពួកគេមិនសប្បាយចិត្តក្នុងការរស់នៅជាលក្ខណៈ ប្ដីប្រពន្ធទេ។​ បញ្ហាដែលរស់នៅ ញាំញីពួកគេ ទាំងនេះហើយគឺគ្មានវិធីដើម្បីផ្លាស់ប្តូរគ្នាទេ។

Jen ធ្វើការសម្រេចចិត្តដើម្បីបញ្ចប់ អាពាហ៍ពិពាហ៍ រយៈពេល ៥ឆ្នាំ នេះដោយចាំបាច់។

ពីព្រោះតែពួកយើងបាត់បង់ក្តីស្រលាញ់​ ចឹងហើយ ពួកយើងមិនចង់បាត់បង់ សាច់ញិតនិង មិត្តភាពទេ។

លោក Chang ថែមទាំងបានចែករំលែកការរះគិត របស់គាត់នៅលើ Facebook ដោយនិយាយថា ពួកគេសប្បាយរីករាយនឹងការចាប់ផ្តើមធ្វើជាសាច់ឈាមបង្កើតនឹងគ្នា។

នៅក្នុងការបែកបាក់ទំនាក់ទំនង  អាពាហ៍ពិពាហ៍ ខ្ញុំបានបាត់បង់ប្រពន្ធម្នាក់ ប៉ុន្តែខ្ញុំបែរជាទទួលបានប្អូនស្រីម្នាក់ដែលជិតស្និទ្ធនឹងខ្ញុំ ជាប្អូនស្រីបង្កើតរបស់ខ្ញុំទៅទៀត។



 

សូមកុំមានអារម្មណ៍សោកស្តាយចំពោះពួកយើងអី ពួកយើងសប្បាយរីករាយណាស់ក្នុងការចាប់ផ្តើមធ្វើជាបងប្អូនបង្កើតនឹងគ្នា។

សេចក្តីប្រកាសនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយសារតែ លោក Chang ដែលត្រូវបានគេបង្ហាញថាជា អ្នកការពាររបស់ Selina រាល់កម្មវិធីសន្និសិទកាសែត បន្ទាប់ពីមានបទពិសោធ ជិតស្លាប់របស់ Selina កន្លងមក។ 



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ asiaone