CamNews

តារា 

មិត្តជិតស្និទ្ធ របស់ Selina Jen និង Richard Chang ទម្លាយថា ​ការ​លែង​លះ​របស់​ពួក​គេ ផ្ដើម​ចេញ​ពី​....

(បរទេស)៖ មិត្តជិតស្និទ្ធរបស់នាង Selina Jen និង Richard Chang បានប្រកាស នាពេលថ្មីៗនេះថា ការលែងលះរបស់អ្នកទាំង​ពីរ បណ្តាលមកពីពួកគេ មិនធ្លាប់មានសម្ព័ន្ធភាពផ្លូវភេទជាមួយគ្នា។ សារព័ត៌មានម៉ាឡេស៊ីមួយ ផ្សាយថា Selina និង Richard គ្មានភាពផ្អែមល្ហែម ស៊ីជម្រៅនឹងគ្នាឡើយ ហើយកាលពីរាត្រីក្រេបទឹកឃ្មុំនោះ ប្តីប្រពន្ធមួយគូនេះ ក៏ជជែកគ្នាធម្មតា ហាក់ដូចជាមិនបានប្រព្រឹត្តខ្លួន ឲ្យដូចជាគូស្នេហ៍ ដ៏រ៉ូមែនទិកផ្សេងទៀតនោះទេ។

ទោះជាមានព័ត៌មាន រសើបបែបនេះក្តី ក៏អ្នកគាំទ្រជាច្រើននាក់ របស់តារាសម្តែង Selina ហាក់មិនសប្បាយចិត្តឡើយ ដោយពួកគេនិយាយថា អ្នកដែលយករឿងនេះ មកនិយាយមានបំណង មិនល្អ​មកលើតារារបស់ខ្លួន ហើយចាត់ទុកមនុស្សនោះថា ខូចសតិអារម្មណ៍ទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី