CamNews

ព័ត៌មានជាតិ 

រថយន្ដ លោកជំទាវម្នាក់ ប៉ះជាមួយ រថយន្ដឡង់គ្រីស័រ បោះសំដីយ៉ាងខ្លីថា ធ្វើ ឱ្យដូចដើម

-ក្រុមអង្គរក្សព្រមានអ្នកកាសែតមិន ឱ្យថតរូប

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរ ក្នុងទ្រង់ ទ្រាយបន្ដិចបន្ដួច នៅរង្វង់មូលទួលគោក កាលពីវេលា
ម៉ោងប្រហែល ៩យប់ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៣ គឺកើតឡើងរវាង រថយន្ដស៊េរីទំនើប ដែល
គេអះអាងថា ជារថយន្ដម៉ាក ហ្ស៊ីប ពណ៌ស បានប៉ះជាមួយ រថយន្ដឡង់គ្រីស័រ ស្រាប់តែលោក
ជំទាវម្នាក់ ដែលគេមិនស្គាល់ឈ្មោះជិះ នៅក្នុង ហ្ស៊ីបនោះ បានបោះពាក្យសំដីឱ្យម្ចាស់ រថយន្ដ
ឡង់គ្រីស័រ ធ្វើដូចដើមទាំងអស់ រួចហើយជិះរថយន្ដមួយគ្រឿងផ្សេងទៀត ម៉ាក លុច្សស៊ីស
៥៧០ ចេញទៅបាត់ទៅ ទុកតែក្រុមអង្គរក្ស នៅដោះស្រាយ ។

យោងតាមសេចក្ដីរាយការណ៍ ពីសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅ វេលាម៉ោងកើត
ហេតុខាងលើ មានរថយន្ដ ម៉ាកហ្ស៊ីប ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ រដ្ឋ ០៨-២-០៩១៣ ធ្វើ
ដំណើរពីស្ដុបទួល គោក ដោយមានរថយន្ដស៊េរីទំនើប២-៣ គ្រឿងផ្សេងទៀត ម៉ាកលុច្សស៊ីស
៤៧០ និង ៥៧០ ធ្វើដំណើរពីមុខពីក្រោយអម រថយន្ដមួយនេះ ដែលគេឃើញថា មានលោកជំទាវ
ម្នាក់ ជិះនៅក្នុងរថយន្ដ ប៉ុន្ដែ មិនដឹងថា មានឈ្មោះអ្វីនោះទេ ។ សាក្សី បានបន្ដថា បន្ទាប់មកនៅ
ពេលដែល រថយន្ដ ខាងលើនេះ ធ្វើដំណើរទៅដល់រង្វង់មូល ខណ្ឌទួលគោក គាប់ជួនមានរថយន្ដ
ឡង់គ្រីស័រ ១គ្រឿង បើកបរដោយបុរសម្នាក់ និង អមដំណើរដោយស្ដ្រីម្នាក់ និងក្មេងតូចម្នាក់ទៀត
នោះ កំពុងធ្វើដំណើរស្របទិសគ្នានៅ ខាងស្ដាំដៃ ។ ពេលនោះរថយន្ដដែលលោក ជំទាវជិះ បាន
បើកវ៉ាទៅមុន ក៏ប៉ះផ្នែកខាង មុខរបស់រថយន្ដ ឡង់គ្រីស័រតែម្ដង បណ្ដាល ឱ្យរងការខូចខាត មិន
ធ្ងន់ធ្ងរនោះឡើយ ។

យោងតាមសាក្សីបានបន្ដថា បន្ទាប់ពី មានគ្រោះថ្នាក់ចរាចរបន្ដិចបន្ដួចខាងលើ នេះ លោកជំទាវ
ដែលជិះនៅក្នុងរថយន្ដ ស៊េរីទំនើបបានចុះពីលើរថយន្ដ ហើយប្រាប់ម្ចាស់រថយន្ដឡង់គ្រីស័រនោះ
ថា ធ្វើឱ្យដូចដើម រួចហើយលោកជំទាវក៏បានជិះរថយន្ដ លុច្សស៊ីស ៥៧០មួយគ្រឿងទៀត ចេញ
ពីកន្លែងកើតហេតុបាត់ទៅ ទុកឱ្យតែកូនចៅ និងអង្គរក្សរបស់ខ្លួនចរចា ជាមួយភាគីម្ខាងទៀត ។

ជាមួយគ្នានេះ ក្រោយពីមានគ្រោះថ្នាក់ ចរាចរកើតឡើង អ្នកកាសែតក្នុងស្រុកមួយ ចំនួន បាននាំ
គ្នាជិះម៉ូតូចង់ដាច់ច្រវ៉ាក់ទៅ យកព័ត៌មាន និងថតរូបភាពនៅកន្លែង កើតហេតុ ដោយសារតែដឹងថា
រថយន្ដបង្កគ្រោះ ថ្នាក់ខាងលើសុទ្ធតែរថយន្ដស៊េរីទំនើប ដូច្នេះច្បាស់ជាអ្នកជិះនៅក្នុងរថយន្ដនោះ
ជាអ្នកមានមុខមាត់ និងបុណ្យស័ក្ដិជាក់ជាមិនខាន ។ ប៉ុន្ដែ ពេលទៅដល់កន្លែងកើតហេតុ ក៏ចាប់
ទាញយកកាម៉េរាថតទិដ្ឋភាព នៃគ្រោះថ្នាក់ចរាចរនេះ ប៉ុន្ដែគ្រាន់តែចាប់ផ្ដើមថតបានមួយប៉ុស្ដិ៍ ពីរ
ប៉ុស្ដិ៍ ក៏ត្រូវក្រុមអង្គរក្ស របស់លោកជំទាវខាងលើមករារាំង ហើយនិយាយថា លោកឯងមានសិទ្ធិ
មកថតអី ហើយមានការអនុញ្ញាតពីសាម៉ីខ្លួន ដែរឬអត់ ?

យ៉ាងណាក៏ដោយចំពោះការ ថតរូបទិដ្ឋភាពគ្រោះថ្នាក់ចរាចរខាងលើនេះ  របស់អ្នកកាសែតមិន
ខុសនោះឡើយ ពីព្រោះតែគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅលើផ្លូវសាធារណៈ ដូច្នេះពុំ
មាន នរណាម្នាក់ មានសិទ្ធិហាមឃាត់នោះទេ ។ បន្ទាប់ពីក្រុមអង្គរក្ស មករារាំង និងមិន ឱ្យអ្នក
កាសែតថតហើយមើលទៅ ទំនងចង់ សម្លុតគំរាមកំហែង មកលើអ្នកកាសែតផងនោះ ស្រាប់តែ
មន្ដ្រីនគរបាលចរាចរខណ្ឌ ទួលគោក ដែលចុះមកវាស់វែង និងអន្ដរាគមន៍ គ្រោះថ្នាក់ចរាចរ នេះ
បានប្រាប់ទៅ ក្រុមអង្គរក្សថា អនុរដ្ឋលេខាធិការក្រសួង យុត្ដិធម៌ម្នាក់ បានរត់ចោលស្រុកបាត់
ហើយ ព្រោះតែបានវាយតប់ និងប្រើអំពើហិង្សា លើអ្នកកាសែតនោះ ។ យ៉ាងណាក៏ដោយពុំ
មានព័ត៌មានច្បាស់ការណ៍ណាមួយ ពីសមត្ថកិច្ចបញ្ជាក់អំពីអត្ដសញ្ញាណលោកជំទាវ នោះឡើយ
ដោយឡែកសំណងយ៉ាងណា នោះ ក៏មិនទាន់ដឹងដែរ ខណៈដែលក្រោយ កើតហេតុភ្លាមៗ និង
សុំឱ្យធ្វើរថយន្ដដូច ដើមពីសំណាក់លោកជំទាវនោះ ម្ចាស់រថយន្ដឡង់គ្រីស័រ ក៏បាននិយាយតប
ទៅវិញថា លោករង់ចាំឱ្យខាងក្រុមហ៊ុនធានា រ៉ាប់រង មកដោះស្រាយផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ