CamNews

តារា 

អតីតមិត្តស្រីលោក Mario ថ្លែងអំណរគុណដល់បុរសម្នាក់ ដែលបានទិញឡានស៊េរីទំនើបជូនកូនស្រី PaoPao

ព័ត៌មានកំសាន្ត ៖ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលបានកើតឡើងបន្ទាប់ពីតារាសម្តែងតួអាឡិកអាឡក់ នាង gubgib ដែលត្រូវបានគេស្គាល់ថាជាអតីតមិត្តស្រីលោក Mario បានថ្លែងអំណរគុណដល់បុរសម្នាក់ ដែលបានទិញឡានស៊េរីទំនើបជូនកូនស្រី PaoPao ។ 

ដោយយោងតាមការបង្ហោះរបស់តារាថៃមួយដួងនេះបានឲ្យដឹងថា ការពិតទៅឡានស៊េរីទំនើបម៉ាក "BM i8 sport" គឺគ្រាន់តែជាឡានជ័រសម្រាប់ក្មេងៗលេងប៉ុណ្ណោះ ។ នៅក្នុងនោះផងដែរ ភរិយារបស់លោក Bie kpn ​បានបង្ហោះរូបថតកូនស្រីហើយភ្ជាប់មកជាមួយនិងចំណងជើងថា "នេះគឺជាឡានដំបូងរបស់ PaoPao ហើយក៏ជាការបើកបរលើកដំបូងដែរ ចុងក្រោយក៏សូមអរគុណដល់លោកអ៊ុំ ken kasper ដែលបានទិញកាដូនេះឲ្យអូន" ។ 

គួរបញ្ជាក់ឲ្យដឹងឡើងវិញថា ឡានស៊េរីទំនើបដែលនាង gubgib ថ្លែងអំណរគុណដល់បុរសម្នាក់ ដែលបានទិញឡានស៊េរីទំនើបជូនកូនស្រី PaoPao គឺគ្រាន់តែឡានជ័រទេ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Bie kpn gubgib Mario Maurer PaoPao