CamNews

តារា 

ចង់ដឹងទេថា តើតារាល្បីប៉ុន្មានគូដែលកាន់តែស្រលាញ់គ្នា កាន់តែមានមុខមាត់ស្រដៀងគ្នា?

តារាថៃ ៖ មានមតិរបស់មិត្តយុវវ័យជាច្រើនតែងនិយាយថា ធម្មតាមនុស្សដែលស្រលាញ់គ្នាកាន់តែយូរៗទៅ ភាគច្រើនសុទ្ធតែមានមុខមាត់ស្រដៀងគ្នាម្តងបន្តិចៗ ហើយបើនិយាយអំពីតារាសម្តែងវិញ ក៏ត្រូវបានក្រុមអ្នកគាំទ្រសង្កេតឃើញថា មានដល់ទៅ ២ គូឯណោះដែលកាន់តែស្រលាញ់គ្នា កាន់តែមានមុខមាត់ស្រដៀងគ្នាពីមួយថ្ងៃទៅមួយ ។ 

ជាការពិតណាស់អស់លោកអ្នកប្រហែលជាបានស្គាល់រួចមកហើយ គូស្នេហ៍ទាំង ២ គូដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងជាទីបំផុតប្រចាំប្រទេសថៃ នោះគឺលោក Nadech Kugimiya និងមិត្តស្រីនាង Yaya និងនាង Kimberly និងមិត្តប្រុសគឺលោក Mark prin ដែលជាបុរសង្ហាគូ ជាមួយនិងស្រីស្អាត ។ 

ដោយយោងតាមមតិយោបល់របស់ក្រុមអ្នកគាំទ្ររបស់ពួកគាត់ផ្ទាល់តែម្តងបានឲ្យដឹងថា តារាល្បីៗទាំង ៤ ដួងនេះពិតជាមានមុខមាត់ស្រដៀងគ្នាយ៉ាងពិតប្រាកដមែន ហើយបើនិយាយអំពីរូបសម្បត្តិវិញគឺស្រស់សង្ហា សាកសមជាគូស្នេហ៍យ៉ាងពិតប្រាកដតែម្តង ៕

-ចុចអាន ៖ លើសតិចហើយ!! នាង Yaya និង Nadech Kugimiya បង្ហោះរូបលើកនេះ មិនធម្មតាទេ

-ចុចអាន ៖ សង្សារ ២ គូប្រចាំប្រទេសថៃ ដែលកាន់តែចេញមុខ កាន់តែល្បី








ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Nadech Kugimiya Yaya Kimberly Mark prin