CamNews

តារា 

ទោះធ្លាប់ឈ្លោះគ្នាខ្លាំង ប៉ុន្តែតារាស្រីទាំងពីរដួងនៅតែត្រលប់ទៅត្រូវរូវគ្នាវិញ

ថៃ ៖ យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃ នាង Pinky Savika និងតារាស្រីជើងចាស់នាង Liyah Engtrakul ត្រូវបានគេដឹងថា ធ្លាប់មានជម្លោះជាមួយគ្នា រហូតផ្ទុះព័ត៌មានយ៉ាងកក្រើកពេញប្រទេសថៃថែមទៀតផង ។ 

មិនគួរឲ្យជឿថា ពេលវេលាពិតជាអាចជួយឲ្យមនុស្សដែលធ្លាប់មិនត្រូវគ្នា ឲ្យមកនិយាយរកគ្នាវិញបានពិតមែន ។ ជាក់ស្តែងយើងក្រលេកមកមើល នាង Liyah Engtrakul និង នាង Pinky Savika ទើបតែងាកមកត្រូវរូវគ្នាវិញ ប៉ុន្តែស្រលាញ់គ្នាខ្លាំងដូចជាបងប្អូនបង្កើតយ៉ាងចឹង ។ 

ប្រភពដដែលបន្ថែមទៀតថា ក្រោយពីងាកមកត្រូវរូវគ្នាវិញហើយ អ្នកទាំងពីរបានចូលរួមកម្មវិធីជាច្រើន រៀបគម្រោងដើរកំសាន្ត ព្រមទាំងបង្ហោះរូបថតផ្អែមល្អែមជាច្រើនសន្លឹកនៅលើគណនីអុិនស្រ្តាក្រាមរៀងៗខ្លួនថែមទៀតផង ៕






នាង Pinky Savika



នាង Liyah Engtrakul


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Pinky Savika Petch Itti Chawalittamrong Liyah Engtrakul