CamNews

តារា 

កំពូលតារាស្រីទាំង ៥ ដួង ដែលបែកបាក់ពីមហាសេដ្ឋី

ថៃ ៖ ដូចពាក្យដែលគេនិយាយថា ទ្រព្យសម្បត្តិមិនអាចទិញអ្វីៗគ្រប់យ៉ាងនោះទេ ។ ជាការពិតណាស់ ប្រសិនបើមនុស្សពីរនាក់រស់នៅជាមួយគ្នាមិនបានពួកគេពិតជាសម្រេចចិត្តចែកផ្លូវគ្នា ។ ហើយថ្ងៃនេះ Camnews នឹងលើកយកជីវីតឯកជនរបស់កំពូលតារាស្រីទាំង ៥ ដួង ដែលបែកបាក់ពីមហាសេដ្ឋី ព្រោះរស់នៅជាមួយគ្នាមិនចុះសម្រុង ។

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

១. នាង Poo Praiya

តារាស្រីរូបនេះបានចែកផ្លូវជាមួយនិងលោក Note Wiset កាលពីឆ្នាំ ២០១៦ បន្ទាប់ពីសាងស្នេហាជាមួយគ្នាអស់រយៈពេល ៥ ឆ្នាំ ។ ហើយពេលនេះនាងកំពុងតែមានស្នេហាថ្មីជាមួយនិងជនបរទេសម្នាក់គឺលោក Matthew ។ 

២. នាង Pinky Savika

តារាស្រីរូបនេះបានប្រកាសលែងលះជាមួយនិងស្វាមីសេដ្ឋីរបស់នាងគឺលោក Petch Itti Chawalittamrong បន្ទាប់ពីរៀបការជាមួយគ្នាបាន ៣ ឆ្នាំ ។ ហើយថ្មីៗនេះនាងមិនទាន់មានអ្នកថ្មីនៅឡើយទេ ។ 

៣. នាង Janie Thienphosuwan

តារាថៃរូបនេះបានចែកផ្លូវជាមួយនិងមិត្តប្រុសរបស់នាងគឺ លោក Keung Chalermchai ដែលជាមហាសេដ្ឋីម្នាក់ដែរនៅក្នុងប្រទេសថៃ ។ ហើយអ្នកទាំងពីរបានបែកគ្នា កាលពីឆ្នាំ ២០១៧ ។ 

៤. នាង Rotmay Kaneungnij 

ខ្លួនបានចែកផ្លូវគ្នាជាមួយសង្សារកាលពីឆ្នាំ ២០១៦ បន្ទាប់ពីសាងស្នេហាអស់រយៈពេលដល់ទៅ ៤ ឆ្នាំ ។ 

៥. នាង Aum Patchrapa

តារាស្រីរូបនេះបានបែកបាក់គ្នាជាមួយនិងអ្នកជំនួញវ័យក្មេង គឺលោក Amp Pithan ។ ហើយពេលនេះនាងនៅតែមិនទាន់មានសង្សារថ្មីនៅឡើយទេ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Pinky Savika Petch Itti Chawalittamrong