CamNews

ព័ត៌មានជាតិ 

អាងខ្លួនជា យោធា ផឹកស៊ីស្រវឹង បោកកែវ បោកចាន ផ្អើលសមត្ថកិច្ច ខណ្ឌដង្កោ

ភ្នំពេញ៖ បុរសម្នាក់ធ្វើឬក ច្រងេងច្រងាង ផឹកស៊ីស្រវឹង ស្រែកឡូឡា បោកកែវ បោកចាន អាង
ខ្លួនជា យោធា បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅជិត ផ្ទះរបស់គេ។
ហេតុការណ៍នេះ ភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង ១៨និង២០នាទីល្ងាច ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ
២០១៣ នៅចំណុចផ្ទះជួល ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ។

គួរបញ្ជាក់ថា ភាពភ្ញាក់ផ្អើលនេះ ធ្វើឲ្យសមត្ថកិច្ចមូលដ្ឋាន និងនគរបាលព្រហ្មទណ្ឌ ខណ្ឌដង្កោ
បានចុះមក អន្តរាគមន៍ភ្លាមៗ ឃាត់បុរសជា យោធាម្នាក់នោះ ដើម្បីយកទៅ ធ្វើការអប់រំ។

មន្រ្តី យោធា ដែលបង្កើតភាព អាណាធិបតេយ្យខាងលើនេះ មានឈ្មោះ ជា លាងហួត បម្រើការងារ
នៅក្នុងនាយកដ្ឋាន កងអង្គរក្ស។ ទាក់ទិននឹង បញ្ហានេះ ពេលដែលសមត្ថកិច្ចចុះ ទៅឃាត់ខ្លួន ឈ្មោះ
ជា លាងហួត ខាងលើនេះ មានស្រ្តីម្នាក់ ដែលស្រវឹងស្រា ជោគខ្លួន បានស្រែកជេរ និងដៀលប្រមាថ
សមត្ថកិច្ចយ៉ាងខ្លាំងទៅ តាមកំហឹងរបស់នាង ដោយមិនព្រម ឲ្យសមត្ថកិច្ច ឃាត់ខ្លួនឈ្មោះ ជា លាង
ហួត ត្រូវជាប្អូនប្រុស របស់គេ យកទៅទីស្នាក់ការ ប៉ុស្តិ៍ឡើយ។

ក្នុងហេតុការណ៍នេះ ស្រ្តីជាបងស្រីឈ្មោះ ជា លាងហួត ក៏បានស្រែកជេរ ចំពោះក្រុមអ្នកកាសែត
ដែលចុះទៅថតយករូបភាព និងយកព័ត៌មាន មកចុះផ្សាយផងដែរ ។

 ទង្វើរបស់នាងធ្វើឲ្យ សមត្ថកិច្ច និងក្រុមអ្នកកាសែត មានការខឹងសម្បា យ៉ាងខ្លាំង ចំពោះការជេរប្រ-
មាថ និងមើលងាយ សមត្ថកិច្ចថា ជាក្រុមពុករលួយ ស៊ីសំណូក ។ ដោយសារតែមាន ការរារាំងពីស្រ្តី
រូបនោះ ហើយមន្រ្តី យោធា ឈ្មោះ ជា លាងហួត ដឹងកំហុស របស់ខ្លួន បានលើកដៃសំពះសុំទោស
សមត្ថកិច្ច អ្នកកាសែត និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ជិតខាងថា ខ្លួនដឹងខុសហើយ ពេលខ្លួន
ស្រែឡូឡា ព្រោះតែខ្លួនស្រវឹង បាត់បង់ស្មារតី។

ការដឹងកំហុស បែបនេះនឹងគ្មាន អ្នកដាក់ពាក្យបណ្តឹងឲ្យ ឃាត់ខ្លួនកងអង្គរក្សនេះ  ទើបសមត្ថកិច្ចយោគ
យល់  មិនឃាត់ខ្លួនបុរសនេះ យកទៅស្នាក់ការប៉ុស្តិ៍ឡើយ ដោយគ្រាន់តែធ្វើការ អប់រំណែនាំ នូវកន្លែង
កើតហេតុ តែប៉ុណ្ណោះ។

សមត្ថកិច្ចក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា មន្រ្តីរាជការកងអង្គរក្ស ទាំងអស់ពេលស្រ-
វឹងស្រា សូមកុំប្រើអំពើហិង្សា និងចរិកឬកពារ ដូចជា កងអង្គរក្ស មួយរូបខាងលើនេះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ