កាលពីម្សិលមិលថ្ងៃទី ២៣ កក្កដា ក្រុមចំរៀងបុរស Super Junior បានបញ្ចេញវីដេអូចំរៀង
ថ្មីវាយលុកទីផ្សារជប៉ុនម្តង ៣ តែម្តង ។ បន្ទាប់ពី ចេញវីដេអូចំរៀង " I Wanna Dance " ពេញ
ដែលច្រៀងដោយ DongHae និង Eunhyuk រួចមក បទនេះក៏ចេញវីដេអូថ្មីផ្សេងមួយទៀតគឺ
I Wanna Dance (Room Version) នៅថ្ងៃនេះតែម្តង ។
វីដេអូចំរៀងទី ២ គឺបទដែលមានចំណងជើងថា Hanamizuki ជាភាសាជប៉ុនដែលច្រៀងដោយ
សមាជិក ៣ រូបរបស់ Super Junior គឺ Kyuhyun, Ryeowook និង Yesung (Super Junior KRY) ។
វីដេអូចំរៀងដែល ទស្សនិកជនរបស់ក្រុម Super Junior ចង់ឃើញជាងគេនោះគឺ មានចំណង
ជើងថា " Hero " ដែលច្រៀងនិងសំដែងដោយ ក្រុម Super Junior ទាំងអស់គ្នាតែម្តង ។ ដោយ
បទនេះ មានចំណងជើងដូចទៅនឹង Album ថ្មីជាភាសាជប៉ុនរបស់ពួកគេ ។ សព្វថ្ងៃ Super Junior
កំពុងរៀបចំ ការសំដែង Concert Super Show 5 នៅតីក្រុង តូក្យូប្រទេសជប៉ុនផងដែរ ៕
ដោយ ៖ លីលី
ប្រភព ៖ k14,youtube