CamNews

តារា 

តួស្រីក្នុងរឿង ភ្លើងបុណ្យ ប្រកាសរៀបការស្វាមីថ្មី រីឯអនាគតកូនកំលោះវិញក្មេង ហើយសង្ហាទៀត!!

ថៃ ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីនាង Janie Tien Phosuwan បានប្រកាសរៀបការជាមួយនិងកំលោះសង្ហាម្នាក់ឈ្មោះថា លោក Mickey Allapach Na Pombhejara ដែលជាគ្រូបង្វឹកហាត់ប្រាណរបស់នាង ។ 

ដើមឡើយគូស្នេហ៍មួយគូនេះបានប្រកាសក្តែងៗថា ពួកគេមិនមែនជាគូស្នេហ៍នឹងគ្នានោះទេ ពោលគឺ គ្រាន់តែគ្រូបង្វឹកនិងសិស្សប៉ុណ្ណោះ ប៉ុន្តែលើកនេះបែរជាប្រកាសរៀបការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៨ ខាងមុខនេះ នៅក្នុងទីក្រុងបាំងកក ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

តួស្រីក្នុងរឿង ភ្លើងបុណ្យ រូបនេះបានបន្ថែមទៀតថា ក្រោយរៀបការរួច ២ ថ្ងៃ ខ្លួននិងអនាគតស្វាមី ព្រមទាំងមិត្តជិតប៉ុន្មាននាក់ទៀត ក៏នឹងមានពិធីជប់លៀងជាលក្ខណៈផ្ទាល់ខ្លួន នៅកោះ Koh Samui ផងដែរ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Janie Tien Phosuwan Mickey Allapach Na Pombhejara