CamNews

មិនគួរឲ្យជឿ 

Aptly ភោជនីយដ្ឋានលើទឹក តម្រូវអោយភ្ញៀវ ដោះស្បែកជើងចេញ មានតែមួយគត់ នៅចិន

ស្ទើរតែមិនគួរអោយជឿ ៖ Aptly គឺជាភោជនីយដ្ឋានសាមញ្ញៗលើទឹកមានតែមួយគត់នៅ
ក្នុងក្រុង Chongqing ភាគខាងត្បូងប្រទេសចិន ដែលទទួលបានការពេញនិយមពីសំណាក់
ប្រជាជនទូទៅ   ជាមួយនឹងការទាក់ទាញដ៏អស្ចារ្យ នៃគំនិតច្នៃប្រឌិតដោយតំរៀបតុនៅលើ
ផ្ទៃទឹក ស្របពេលដែលប្រទេសនេះ ក៏កំពុងតែជួបនឹងបញ្ហាអាកាសធាតុ ពោលគឺ ការកើន
ឡើងកំដៅគួរអោយកត់សម្គាល់។

ជាមួយនឹងការកើនឡើងកំដៅ ដល់ទៅជិត ៤០ អង្សា ភោជនីយដ្ឋានលើទឹកមួយនេះ បាន
ក្លាយជាទីពេញនិយម    មួយរបស់ប្រជាជនទូទៅ  ពោលគឺ  ​ពួកគេអាចទទូលទានអាហារ
លើទឹកបណ្តើរ ដោយដោះស្បែកជើងចេញ  ជាមួយនឹងការទទួលយក  ភាពត្រជាក់ល្ហឹមពី
ទឹកស្ទឹង។

ដើម្បីអោយជ្រាបកាន់តែច្បាស់  ថាតើទិដ្ឋភាពរួម  នៃភោជនីយដ្ឋានលើទឹកបែបសាមញ្ញៗ
មួយនេះ មានសភាពអ៊ូអរយ៉ាងណានោះ  តាមដានទស្សនាបណ្តារូបភាព មួយចំនួនដែល
មានជាបន្តបន្ទាប់នៅខាងក្រោមនេះទាំងអស់គ្នាណា៎ ៖

ដោយ ៖ រិទ្ធី
ប្រភព ៖ odditycentral