CamNews

ព័ត៌មានជាតិ 

ក្រុងសៀមរាប ដាច់ភ្លើង ជាច្រើនម៉ោងនៅ ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៣

សៀមរាប ៖ ក្រុងសៀមរាប និងតំបន់ផ្សេងៗទៀត នៅក្នុងខេត្ដសៀមរាបទាំងមូល នឹង ត្រូវកាត់
ផ្ដាច់ចរន្ដអគ្គិសនី តាំងពីព្រឹកព្រលឹម រហូតដល់ព្រលប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៣  ដោយសារ
ការជួសជុលឧបករណ៍អគ្គិសនី នៅប្រទេសថៃ។

អាជ្ញាធរអគ្គិសនីខេត្ដសៀមរាប បានចេញ សេចក្ដីជូនដំណឹង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៣ថា
នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣ ខាងមុខនេះ ចរន្ដអគ្គិសនីនឹងត្រូវ កាត់ផ្ដាច់ចាប់ពីម៉ោង ៦ ព្រឹក
រហូតដល់ម៉ោង៦ល្ងាច។ ការកាត់ផ្ដាច់ចរន្ដអគ្គិសនីនេះ ត្រូវបានបញ្ជាក់ឱ្យដឹងថា បណ្តាលមកពី
ការជួសជុល ឧបករណ៍អគ្គិសនីនៅ ក្នុងប្រទេសថៃ ទីដែលផ្គត់ផ្គង់ចរន្ដអគ្គិសនីដ៏ធំ មកកាន់ក្រុង
សៀមរាបអង្គរ ។

ក្នុងសេចក្ដីជូនដំណឹងខាងលើអាជ្ញាធរ អគ្គិសនី ប្រចាំខេត្ដសៀមរាបបានអំពាវនាវ ឱ្យប្រជាពលរដ្ឋ
ទាំងអស់ មានការយោគ យល់ និងអធ្យាស្រ័យខ្ពស់ ចំពោះការកាត់ ផ្ដាច់ចរន្ដអគ្គិសនីនេះ ។

សូមបញ្ជាក់ថា ទីក្រុងសៀមរាបអង្គរ ដែលជាតំបន់ ទាក់ទាញទេសចរណ៍ដ៏ល្បាញ ល្បីនៅកម្ពុជា
រាល់អគ្គិសនីដែលប្រើប្រាស់ តាមសណ្ឋាគារ ក៏ដូចជាតាមវិស័យផ្សេងៗ ទៀត គឺទទួលបានការ
ផ្គត់ផ្គង់ស្ទើរទាំង ស្រុងពីប្រទេសថៃ ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ