CamNews

តារា 

Song Hye Kyo ត្រូវបានគេដាក់រហ័សនាមអោយជា ស្រីស្អាតប្រចាំអាស៊ី

ទស្សនិកជន ច្បាស់ជាបានស្គាល់ Song Hye Kyo តាមរយៈឈ្មោះ ហាន់ជីអ៊ុនហើយមើលទៅ
ព្រោះដោយសារតែឈ្មោះនោះ គឺជាពេលដែលអាជីពរបស់នាង ជោគជ័យជាងគេ ។

ថ្មីៗនេះ Song Hye Kyo, Tony Leung និង Zhang Ziyi បានទៅចូលរួមកម្មវិធី ផ្សព្វផ្សាយរឿង
ក្បាច់គុនខ្នាតធំ " The Grand Master " នៅកូរ៉េ ដែលជាកម្មវិធីសម្ភោធ មហោស្រពភាពយន្ត
ចិនលើកទី ៥ ផងដែរ ។ នៅក្នុងកម្មវិធីសម្ភោធនោះ អ្នកដឹកនាំរឿង Wong Kar Wai និយាយ
ប្រាប់អ្នកកាសែត និង ទស្សនិកជនជាច្រើន រហូតដល់ហៅ Song Hye Kyo ថាជាតារាសំដែង
នារីដែលស្រស់ស្អាតដាច់គេ ក្នុងអាស៊ី ។



អ្នកដឹកនាំរឿង Wong Kar Wai បានប្រាប់ទៅគេហទំព័រ MingPao ថាតារាសំដែង Song Hye
Kyo មានមុខមាត់ ល្អស្អាតឥតខ្ចោះ លោកស្តាយណាស់ដែលមិនបាន ផ្តល់តំណែងតួរដែលល្អ
ជាងនេះអោយនាង ។ បើតាមសំដីរបស់អ្នករចនាម៉ូតសំលៀកបំពាក់ និង អ្នកផាត់មុខអោយ
នាងបានប្រាប់ថា Song Hye Kyo បានប្រាប់ពួកគេ អោយតែងខ្លួនអោយនាង សមញ្ញបំផុតតាម
ដែលអាចធ្វើទៅបាន បំណងចង់អោយតារាដែលសំដែងជាមួយនាង លេចធ្លោ ។

តែទោះបីជានាង តែងខ្លួនសមញ្ញធម្មតាយ៉ាងណាក៏ដោយ ក៏នាងនៅតែស្អាត ហើយតែងតែទទួល
បានការចាប់អារម្មណ៍ច្រើន ពីសំណាក់ទស្សនិកជន និង អ្នកកាសែត ។ សូម្បីតែរូបថតរបស់នាង
ដែលមិនទាន់ កែច្នៃក៏យើងឃើញនាងស្អាតដែរ ដូចនេះសម្រស់របស់នាង តាមដែលលោកអ្នកដឹក
នាំ Wang Kar Wai សរសើរមិនខុសមែន ៕


ដោយ ៖ លីលី
ប្រភព ៖ divaasia 


Tags: song hye kyo kpop star actress actor china korea movie