(ភ្នំពេញ)៖ ស្ត្រីជាប្រពន្ធមន្ត្រីយោធាម្នាក់ បាននាំសាហាយទៅដេកដល់ក្នុងបន្ទប់របស់ខ្លួន ត្រូវបានប្តីតាមទាន់ចាក់សោរទុកក្នុងបន្ទប់ រួចប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឲ្យចុះមកឃាត់ខ្លួនទាំងប្រពន្ធផិតក្បត់ និងសាហាយស្មន់ចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍ដ៏គួរអាម៉ាសនេះ បានកើតឡើងនៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជាសាហាយស្មន់ ឈ្មោះ កែវ ហៃ អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ស្រុកកំណើត នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានកូនពីរនាក់។
ចំណែកស្រ្តីផិតប្តីឈ្មោះ ម.ច.ន អាយុ២៥ឆ្នាំ មានប្តីជាមន្ត្រីយោធាឈ្មោះ ន.ស.ល អាយុជិត៣០ឆ្នាំ និងមានកូនម្នាក់។
សមត្ថកិច្ចបានឲ្យដឹងថា តាមដំណើររឿងហេតុ ស្ត្រីផិតប្តីខាងលើ បានលួចទាក់ទង និងបុរសជាប្រុសសាហាយស្មន់នោះ អស់រយៈពេលជាង១ឆ្នាំ កន្លងមកហើយ។ ពេលដែលប្តីមិននៅផ្ទះ នាងតែងតែហៅប្រុសសាហាយ ចូលដេកដល់ក្នុងបន្ទប់របស់ខ្លួន សឹងរាល់ថ្ងៃអស់រយៈពេលជា១ឆ្នាំ ជួនកាលប្រុសសាហាយស្មន់ ជិះម៉ូតូរបស់ខ្លួនមក ជួនកាលជិះម៉ូតូឌុបមករកនាងហើយពេលខ្លះនាងបានឲ្យសាហាយឌុបពីកន្លែងធ្វើការទៀតផង ដោយកុហកប្តីថា ជាបងប្អូនជូនមក។
សមត្ថកិច្ចបានបន្តទៀតថា មានប្រជាពលរដ្ឋបានលួចខ្សឹបប្រាប់បុរសជាប្តីថា គេឃើញប្រពន្ធរបស់ខ្លួននាំប្រុសចូលបន្ទប់ស្ទើររាល់ថ្ងៃ ពេលដែលគេជាប្តីមិននៅផ្ទះ។ ឮដូចច្នេះ ប្តីក៏មានកាសង្ស័យតាម ដានជាច្រើនថ្ងៃ ខណៈមកដល់ម៉ោងកើតហេតុខាងលើ តាមទាន់ក៏ឃើញនាងនាំសាហាយចូលក្នុងបន្ទប់បិទទ្វារ ជិតបង្កការភ្ញាក់ផ្អើលឆោឡោ ដល់អ្នកជិតខាងប្តី ប្តឹងសមត្ថកិច្ចឃាត់ខ្លួន សាហាយ និងស្រ្តីផិតប្តីមកប៉ុស្តិ៍ចាត់ការផ្លូវច្បាប់តែម្តង៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី