CamNews

តារា 

ស្រីស្អាត រីយ៉ា ធ្វើឲ្យមហាជនហួសចិត្តគ្រប់គ្នា ក្រោយទម្លាយអាយុពិត!

ព័ត៌មានកំសាន្ត ៖ មិត្តៗអ្នកគាំទ្រប្រហែលជាបានស្គាល់រួចមកហើយជាមួយតួឯកស្រីក្នុងបទ "ទីបំផុត និងបទ ស្នាមថើបចុងក្រោយ"​ ដែលជាបទ Original Song ដែលមិនចម្លងពីបរទេស គឺលោក ហេង ពិទូ ។ 

Fans អ្នកគាំទ្រលើកញ្ញា រីយ៉ា ពិតជាចង់ដឹងណាស់ ស្រីស្អាតដែលមានរូបសម្រស់ដ៏ស្រស់ស្អាត និង មានការនិយាយស្តីប្រកបទៅដោយការទទួលខុសត្រូវ រូបនេះមានអាយុប៉ុន្មានហើយឆ្នាំនេះ? ហើយអស់លោកអ្នកក៏កាន់តែចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀត ប្រសិនបើអ្នកបានដឹងពីអាយុពិតប្រាកដរបស់នាង ។​

កញ្ញា រីយ៉ា ទើបតែបានប្រកាសប្រាប់ពីអាយុពិតប្រាកដរបស់នាងនៅមុននេះបន្តិចថា ឆ្នាំនេះនាងមានអាយុ ២០ឆ្នាំហើយ គ្រាន់តែបានលឺភ្លាមធ្វើឲ្យទស្សនិកជន ជាពិសេសមិត្តយុវវ័យមានការហួសចិត្តជាខ្លាំង ព្រោះតែនាងមានការរៀបចំខ្លួនដូចជាមនុស្សដែលមានវ័យ ២៥ឆ្នាំអីទៅហើយ ៕






ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Ri ya Heng pitu