CamNews

តារា 

កុំចេះតែហ៊ាន! តើអ្នកណាដែលធ្វើឲ្យស្រីស្អាត រីយ៉ា អស់ការអត់ធ្មត់បែបនេះ?

ព័ត៌មានកំសាន្ត ៖ តួឯកស្រីក្នុងបទ "ទីបំផុត" កញ្ញា រីយ៉ា ដែលទស្សនិកជនបានស្គាល់ថា ជាតារាសម្តែងដែលមានរូបសម្រស់ស្រស់ស្អាត និងពូកែលេងទឹកមុខនិងសម្លេងស្រទន់ ថែមទាំងមានជំនាញខាងដាក់មនោសញ្ចចេតនាថែមទៀតផង ។

ដោយយោងតាម Status តាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់នាង រីយ៉ា បានឲ្យដឹងថា តារាស្រីរូបនេះបានបង្ហាញអារម្មណ៍របស់ខ្លួនក្នុង Status ក្នុងបណ្តាសង្គមហ្វេសបុករបស់នាងថា កុំសួររកមូលហេតុពេលដែលបាត់បង់ណា!ព្រោះមើលទៅអ្នកសុីខ្សែរលើជ្រុលហើយ។ ស្អប់មនុស្សរាប់អានគេគិតតែពីប្រយោជន៍។ បើនៅតែចង់ចំណេញខុសរបៀប ប្រយ័ត្នដាច់ចំណង 

គួរបញ្ជាក់ឲ្យដឹងថា យោងតាម Status របស់តារាស្រីរូបនេះហាក់បីបង្ហាញឲ្យដឹងនូវអារម្មណ៍កំហឹងចំពោះអ្នកដែលបានរាប់អានរូបនាង ដោយគ្មានចិត្តស្មោះត្រង់ ពោលគឺ រាប់អានចង់បានផលប្រយោជន៍ពីរូបនាងតែប៉ុណ្ណោះទេ ។ បើនិយាយត្រលប់មកវិញធាតុពិតនៃ នាង រីយ៉ា ​ក៏មិនសូវជាស្លូតប៉ុន្មានដែរ ៕





 


ដោយ ៖ គន្ធា


ប្រភព ៖ FB