កូរ៉េ ៖ YG Entertainment កំពុងតែត្រូវបានសង្ស័យថា ដាក់អ្នករាំបម្រុងម្នាក់ឈ្មោះ Jennie ឲ្យស្លៀកពាក់ដូចតារាចម្រៀងល្បីនាង Lisa ។ មិនបានប៉ុន្មានក៏ស្រាប់តែមានអ្នកកាសែតបានចុះថា អ្នកបម្រុងម្នាក់នោះពិតជាបានស្លៀកពាក់ដូច Lisa យ៉ាងពិតប្រាកដមែន ។
ប្រភពដដែលបានបន្តទៀតថា ផ្ទុយពីសមាជិកក្រុមដទៃរបស់ BLACKPINK គឺមានតែ Lisa ប៉ុណ្ណោះដែលមើលទៅសម្លៀកបំពាក់របស់នាង ដូចគ្នានឹងអ្នកបម្រុងរាំ ។ បញ្ជាក់គឺមិនមែនតែមួយឈុតទេ គឺច្រើនឈុត ។
ទទ្ទឹមនឹងនេះផងដែរ អ្នកគាំទ្របានបញ្ចេញមតិជាច្រើនយ៉ាងខឹងសម្បារថា ពួកគេមិនអាចទទួលបានទេនៅពេលដែលអាយដលសំណព្វចិត្តរបស់ខ្លួនស្លៀកពាក់ដូចនឹងអ្នករាំបម្រុងបែបនេះ ។
គួរបញ្ជាក់ឲ្យដឹងថា រឿងនេះបានកើតឡើងខណៈពេលដែលវីដេអូនៃការប្រគុំតន្រ្តីរបស់ BLACKPINK នៅឯទីក្រុង Jakarta ប្រទេស Indonesia ។ គួរបញ្ជាក់ឲ្យដឹងថា ខោអាវដែលត្រូវបានគេប្រទះឃើញដូចអ្នកបម្រុងរាំនោះគឺក្នុងបទចម្រៀង "SOLO" ។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងបទចម្រៀងដដែល ប៉ុន្តែជាមួយនិងការប្រគុំតន្រ្តីនៅ Tokyo កាលពីតុលា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo