CamNews

ប្លែកៗ 

យក LEGO 150,000បន្ទះ ធ្វើរូបសំណាក់ Olympic ២០១២ ដ៏ធំសម្រាប់អបអរថ្ងៃគ្រឹស្តម៉ាក់


មានក្រុមគ្រួសារមួយបាន យកបន្ទះ LEGO ក្មេងលេងចំនួន 150,000បន្ទះ មកសង់ធ្វើជា
រូបសំណាក់ Wenlock ដែលជារូបតំណាងឲ្យការប្រកួត Olympic ២០១២ នាទីក្រុងឡុង។

លោក Michael Addis វ័យ 54ឆ្នាំ និង Catherine Weightman វ័យ 49ឆ្នាំ រួមទាំងកូនៗទាំងបី
ឈ្មោះ Tom, Holly និង Christopher បានយកបន្ទះ LEGO ដ៏ច្រើនសន្ធឹកសន្ធាប់នេះ  មក
សង់ជារូប Wenlock ដែលមានកំពស់ខ្ពស់ដល់ទៅ ១០feet (ប្រហែល ៣ម៉ែត) ដាក់នៅក្នុង
បន្ទប់ទទួលភ្ញៀវ។

ពួកគេទាំងអស់គ្នា បានចំនាយពេល ៧០ម៉ោង គឺតាំងពីខែតុលាមកម្លេះ ប្រើប្រាស់បន្ទះ
LEGO សាងសង់រូបនេះឡើង ប៉ុន្តែពួកគេបានច្នៃប្រឌិតរាងរូវបន្តិចបន្តួចស្រដៀងនឹងរូប
លោកតាណូអែល ដើម្បីឲ្យសក្តិសមសម្រាប់ថ្ងៃគ្រឹស្តម៉ាក់៕

រូបភាព១៖ Wenlock ធ្វើពី LEGO ក្មេងលេងចំនួន 150,000បន្ទះ សម្រាប់ថ្ងែគ្រឹស្តម៉ាក់

 

រូបភាព២៖ Wenlock រូបតំណាងឲ្យការប្រកួត Olympic ២០១២ នាទីក្រុងឡុង

ដោយ៖ មិនា
ប្រភព៖ mirror