CamNews

តារា 

ការពិតសង្សារចាស់ Mario ធ្វើចឹងដាក់កូនសោះ បានជា Fans ប្រតិកម្មខ្លាំង!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីនាង Gubgib sumontip ដែលមហាជនស្គាល់ថា ជាសង្សារចាស់របស់លោក Mario Maurer ហើយរូបលោកក៏ជាតារាសម្តែងទាំងសង្ហាទាំងល្បីឈ្មោះលំដាប់ជួរមុខរបស់ប្រទេសថៃ ពេលនេះមានស្វាមីរួចហើយ គឺលោក Bie kpn ហើយអ្នកទាំង ២ ព្រមទាំងបង្កើតបានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ទៀតផងដែរ ។ 

នាង Gubgib sumontip និងស្វាមីចូលចិត្តថតរូបស្ទាយបែ្លកៗនិងគួរឲ្យស្រលាញ់ណាស់ ហើយម្យ៉ាងវិញទៀត តារាស្រីរូបនេះមិនបានតុបតែងខ្លួនបែ្លកៗតែម្នាក់ឯងនោះទេ ប៉ុន្តែនាងថែមទាំងរៀបចំខ្លួនឲ្យកូនស្រីយ៉ាងស្អាតបែ្លកថែមទៀត ។ 

ដោយយោងតាមរូបថតនៅលើគណនី instagram របស់នាង sumontip បានឲ្យដឹងថា កាលពីប៉ុន្មានសប្តាហ៍មុននេះ តារាសម្តែងសាច់សខ្ចីរូបនេះបានបង្ហោះរូបថតជាច្រើនសន្លឹករបស់កូនស្រី ដោយសារតែកូនស្រីបណ្តូលចិត្តរបស់នាង ពុំសូវមានសក់ក្រាស់ ដូច្នេះហើយទើបតារាស្រីរូបនេះ ពាក់សក់ក្រញាញ់ឲ្យ ឃើញថា ដោយសារតែរូបថតទាំងនោះ បានជា Fans ប្រតិកម្មខ្លាំង រហូតចូល Comment យ៉ាងច្រើនមែនទែន ៕








ដោយ ៖ គន្ធា


ប្រភព ៖ IG 


Tags: Gubgib sumontip Bie kpn Mario Maurer