CamNews

ព័ត៌មានជាតិ 

និស្សិតឆ្នាំទី១ សាលាពេទ្យទាហាន លង់ទឹករណ្ដៅស្លាប់ នៅចោមចៅ

ភ្នំពេញ ៖ និស្សិតឆ្នាំទី១ នៅវិទ្យាស្ថាន សុខាភិបាល កងយោធពលខេមរភូមិន្ទ ហៅថា សាលា
ពេទ្យ បានលង់ទឹកស្លាប់ ពេលកំពុងចុះងូតទឹក រណ្ដៅជាមួយមិត្ដភ័ក្ដិ កាលពីវេលាម៉ោង ៩ និង
២០នាទីព្រឹក ថ្ងៃ ទី២៤ ខែឧសភា ឆ្នាំ ២០១៣ ហើយសព ជនរងគ្រោះ ត្រូវបានគេរកឃើញតាម
រយៈ ការអូសអួន នៅវេលាម៉ោង ១២ និង២០ នាទីរសៀលថ្ងៃដដែល ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ
ឆក ប្រុសរាជ អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ ២អា ផ្លូវលេខ ៣៧១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ
ខណ្ឌមានជ័យ រួមជាមួយមិត្ដរួមថ្នាក់ បានទៅធ្វើពលកម្ម នៅជិតរណ្ដៅទឹក ក្នុងភូមិព្រៃល្ង សង្កាត់
ចោមចៅ ខណ្ឌពោធិសែនជ័យ ចាប់ពីវេលា ម៉ោង ៧ ព្រឹក ដល់ម៉ោង ៨ និង៣០នាទី ព្រឹក ដោយ
សារតែថ្ងៃនេះជាថ្ងៃឈប់ សម្រាកបុណ្យពិសាខបូជា ។

សមត្ថកិច្ចមូលដ្ឋានបានបន្ដទៀតថា ក្រោយពីធ្វើពលកម្មរួច ជនរងគ្រោះជា មួយមិត្ដភ័ក្ដិម្នាក់ទៀត
ឈ្មោះ យី រ៉ាដា បាន ចុះទៅហែលទឹកក្នុងរណ្ដៅ ដែលមានទំហំ ២០០គុណ៨០០ម៉ែត្រ និងមាន
ជម្រៅ ៦ ម៉ែត្រ ។

ពេលនោះមិត្ដភ័ក្ដិរបស់ជនរងគ្រោះ បានហែលពីត្រើយម្ខាង ទៅត្រើយម្ខាង ទៀត រួចជាស្ថាពរ ប៉ុន្ដែ
ជនរងគ្រោះពេល កំពុងហែលជិតដល់ត្រើយម្ខាង ទំនងជា អស់កម្លាំង ក៏លិចចូលទៅក្នុងទឹកលង់
ស្លាប់ តែម្ដងទៅ ។

សមត្ថកិច្ចមូលដ្ឋានបានបន្ដថា ក្រោយ កើតហេតុ និងបន្ទាប់ពីមានការភ្ញាក់ផ្អើល ឆោឡោយ៉ាងដូច្នេះ
ទាំងមិត្ដភ័ក្ដិជនរង គ្រោះ និងសមត្ថកិច្ចបានជួយរាវរករហូត ដល់រកឃើញសពជនរងគ្រោះ នៅវេលា
ម៉ោង ១២ និង២០នាទីរសៀលថ្ងៃដដែល រួចហើយប្រគល់ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃ
ណី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ