ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីរឿងរបស់លោក ម៉ោញ សារ៉ាត់ ជាមួយនិងតារាហូលីវូដ គឺអ្នកនាង Anglina Jolie ស្រាប់តែតារាល្បីមួយដួងគឺអ្នកនាង ខាត់ សុឃីម ចេញវីដេអូ Live នៅលើបណ្តាញសង្គមហ្វេសប៊ុល ដោយលើកឡើងនូវរឿងរ៉ាវជាច្រើនដែលពាក់ព័ន្ធជាមួយនិងការដែលសូមកូនទៅចិញ្ចឹម និងប្តឹងទាមទារសំណងពីនិមិត្តរូបរបស់ខ្លួនគឺ អ្នកស្រី Anglina Jolie ។
ដើមឡើយអ្នកមិនទាន់បានដឹងរឿងរ៉ាវច្បាស់ ក៏បានសរសើររាល់នូវពាក្យសម្តីដែលអ្នកនាង ខាត់ សុឃឹម ប៉ុន្តែបន្ទាប់ពីបានដឹងថារឿងនេះ លោក ម៉ោញ សារ៉ាត់ គ្រាន់តែជាអតីតប្រធានអង្គការ ដែលអ្នកនាង Anglina Jolie បានផ្ដល់ជំនួយ និងធ្លាប់រួមការងារ ជាមួយគ្នាប៉ុណ្ណោះ ហើយអ្វីគ្រប់យ៉ាងកំហុសពីកាសែត The Sun ដែលចុះផ្សាយបំភ្លើស ព្រោះ Maddox គ្មានឪពុកម្ដាយពិតប្រាកដឡើយ ហើយលោក ម៉ោញ សារ៉ាត់ គ្រាន់តែជាអ្នកជួយរត់ការឲ្យ Maddox ក្លាយជាកូនចិញ្ចឹមស្របច្បាប់របស់ អ្នកនាង Anglina Jolie នោះទេ ។
បន្ទាប់ពីបានស្ដាប់ ការបកស្រាយយ៉ាងច្បាស់ពី លោក ម៉ោញ សារ៉ាត់ ស្រាប់ អ្នកនាង ខាត់ សុឃីម ទទួលរងនូវការរិះគន់យ៉ាងចាស់ដៃថា មិនគិតមុខក្រោយ ហើយនឹកឃើញក៏និយាយបែបនេះ ដោយមិនបានស្តាប់ការបកស្រាយពីភាគីដើម (ម៉ោញ សារ៉ាត់) ទាល់តែសោះ ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG