CamNews

តារា 

ខាត់ សុឃីម អួតពី ស្នេហាផ្អែមល្ហែម ជាមួយ ស្វាមី នៅលើកញ្ចក់ទូរទស្សន៍ (Video Inside)

ភ្នំពេញ៖ កន្លងមកធ្លាប់មាន ព័ត៌មាន លេចឮពីភាព រកាំរកូស ក្នុងសង្គមគ្រួសារ អ្នកសិល្បៈល្បីឈ្មោះ អ្នកនាង ខាត់ សុឃីម និងស្វាមី ខុសវ័យគ្នា លោក អ៊ិន ផាណូ ជាច្រើនលើក ច្រើនសារ ណាស់មក ហើយ ។ តែនាងហាក់ដូចជា មិនអើពើ ចេញមុខ បកស្រាយ និង បង្ហាញ ពីទំនាក់ទំនងស្នេហា របស់ពួក គេឡើយ ទើបតែពេលនេះ នាងសម្រេច ចិត្តដឹកដៃ ស្វាមីចេញមុខ ទម្លាយ អាថ៌កំបាំង ស្នេហា និងអួតពី សុភមង្គល ក្នុងគ្រួសារ ជាសាធារណៈ ក្នុងកម្មវិធី ស៊ីធីអ៊ីន “ប៉ុស្តិ៍លេខ២១”។

បន្ទាប់ពីតារា ស្រីយ៉េៗ ក្រមិចក្រមើម អ្នកនាង ខាត់ សុឃីម បានរៀបការ តាមប្រពៃណីខ្មែរ ជាមួយ ស្វាមី កាលពី ថ្ងៃទី១២-១២-១២ កន្លងទៅ រហូតមកដល់ ពេលនេះ ពួកគេទាំងពីរ បានទទួល ចំណង ដៃ កូនស្រី១ទុកជា ត្រួយបណ្តូលចិត្ត និងបញ្ចាំស្នេហ៍ ឲ្យកាន់តែ ផ្អែមល្ហែម មួយកម្រិត ថែមទៀត ។ ទន្ទឹមជាមួយនឹង ចំណងស្នេហ៍ កំពុងតែ យល់ចិត្តថ្លើមគ្នានេះ គូស្វាមី ភរិយាមួយនេះ ក៏ធ្លាប់បាន បោកបក់ទៅប៉ះ នឹងរឿងរ៉ាវ ស្នេហា រង្គោះ រង្គើ ម្តងជាពីរ ដងមកហើយ។ តែពួកគេ ទាំងពីរនាក់ មិន សូវចេញមុខ បកស្រាយ ទើបតែពេលនេះ នាងបាន សម្រេច ចិត្តដឹកដៃស្វាមី ចេញមុខ អួតពីភាព ផ្អែមល្ហែម របស់នាង និងស្វាមី ជាសាធារណៈ នៅលើ កញ្ចក់ទូរទស្សន៍ ។

អ្នកនាង ខាត់ សុឃីម បានប្រាប់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣នេះថា ចាប់តាំងពី នាងរៀបការ រហូត ដល់ពេលនេះ គឺនាង និងស្វាមី បានទទួល ចំណងដៃ អាពាហ៍ពិពាហ៍ ជាទីគាប់ចិត្ត គឺកូន  ស្រីម្នាក់ មានឈ្មោះ ថា "Photo ស្អាត" រហូត ដល់ពេលនេះ ស្នេហា របស់ពួកនាង ក៏នៅ តែផ្អែមល្ហែម ដដែល គ្មានអ្វី ប្រែប្រួល ដូចការ លើកឡើង នាពេល កន្លងមកឡើយ ។ នាងក៏ទទួល ស្គាល់ថា ចំណងស្នេហា របស់នាង និងស្វាមីជា និច្ចកាល តែងតែ មានការ រិះគន់ មិនដាច់ តែនាងមិនដែល យកចិត្ត គិតនាំឲ្យ ប៉ះពាល់ ចំណងស្នេហ៍ នេះឡើយ ។

ម្ចាស់ហាង សម្អាងការ “ខាត់ សុឃីម” រូបនេះ បាននិយាយឲ្យ ដឹងទៀតថា “អ្វីជាចំណុចពិសេស ដែលខ្ញុំនិង ស្វាមីអាចរក្សា ចំណងស្នេហ៍ ឲ្យនៅតែផ្អែមនោះ គឺខ្ញុំនិងគាត់ មានការ ថែរក្សានូវអ្វី ដែលពួកខ្ញុំ មានទាំងអស់គ្នា ហើយក្នុងនាមខ្ញុំ ជាភរិយា ខ្ញុំតែងតែបំពេញ កាតព្វកិច្ចរបស់ខ្ញុំ ទោះ ជាមាន ការហត់នឿយ និងការងារ រកស៊ី និងសិល្បៈ ក៏ដោយ ។ សម្រាប់គាត់ (ប្ដី) ក៏ដូច្នេះដែរ គាត់ យកចិត្ត យកថ្លើមប្រពន្ធ ជួយគ្នា ទៅវិញ ទៅមក ។ ខ្ញុំទទួលស្គាល់ថា កន្លងមកខ្ញុំ និងគាត់ ក៏ធ្លាប់បាន ប្រកែកគ្នា មិនចុះ សម្រុងគ្នាខ្លះៗ តែពួកខ្ញុំ មិនដែល ប្រើពាក្យ មិនពីរោះ ដាក់គ្នាទេ ព្រោះជា ធម្មតា ពួកខ្ញុំ និយាយពាក្យ បង អូន..! ផ្អែមជាមួយគ្នា តែដល់ពេល មានបញ្ហា ពួកខ្ញុំប្តូរម កប្រើពាក្យ យើង ឯង.. ជាដើម ” ។

នៅក្នុងនោះ តារាស្រីរូបនេះ ក៏បានប្រាប់ ពីគន្លឹះសម្រាប់ បង្កើនភាព ផ្អែមល្ហែម កាន់តែខ្លាំងនោះ គឺ “ជារៀង រាល់ព្រឹក ពេលភ្ញាក់ពីគេង ស្វាមី របស់ខ្ញុំ តែងតែ ខ្សឹបប្រាប់ នៅត្រចៀកថា គាត់ស្រឡាញ់ខ្ញុំ ហើយមុន ពេលចេញ ទៅធ្វើការ គាត់(ប្ដី) តែងតែថើបខ្ញុំជានិច្ច..! ។ នៅពេល ពួកខ្ញុំចែកគ្នាធ្វើការ ខ្ញុំ តែងតែ ផ្ញើរសាររកគ្នា និយាយពាក្យ ស្រឡាញ់គ្នា ជាប្រចាំមិនចេះ ធុញនោះទេ ។ គាត់ក៏ដូចគ្នាគាត់ តែងតែធ្វើបែបនេះ ដាក់ខ្ញុំជារៀង រាល់ថ្ងៃ ខ្ញុំពិតជាមិន ដឹងទេថា សុភមង្គល ដែលខ្ញុំមាន រាល់ថ្ងៃនេះ មានស្ត្រីណា មានដូច ខ្ញុំហើយឬនៅទេ?តែខ្ញុំពិតជាមាន មោទនភាព ខ្លាំងណាស់ ដែលខ្ញុំមាន ស្វាមី ល្អដូចជា គាត់(ផាណូ).. ” ។

ជាមួយគ្នានេះ ខាត់ សុឃីម ក៏បានបង្ហាញ ពីការតាំងចិត្ត យ៉ាងមុតមាំថា នាង និងស្វាមី នឹងខិតខំ ថែរក្សា ចំណងស្នេហ៍ ដែលពួកនាង ខំថែរយៈ ពេល៤ឆ្នាំ មកនេះ ឲ្យនៅតែ ស្រឡាញ់គ្នា ដដែល ព្រោះថានាង និងស្វាមី មិនចង់បែកបាក់ លែងលះគ្នានោះទេ ដូច្នេះពួកនាង នឹងខំប្រឹង ថែរក្សាចំណង ស្នេហ៍នេះ ឲ្យល្អ មានសុភមង្គល ។ នាងមិនហ៊ាន និយាយ នៅលើកញ្ចក់ ទូរទស្សន៍យ៉ាង ដាច់ខាត ថា មិនបែកគ្នា ហើយនិង ធ្វើជាគ្រួសារ មានសុភមង្គលគំរូ លេចធ្លោក្នុង សិល្បៈវ៉ាដាច់ គេនោះទេ តែនេះជាការ តាំងចិត្តរបស់ ពួកគេ ក្នុងការ ថែរក្សា ចំណងស្នេហ៍ ឲ្យនៅស្ថិតថេរ ជាមួយគ្នា និង រស់នៅ ជាមួយគ្នាដល់ ចាស់កោងខ្នង ៕

Photo by LookingTODAY

Photo by LookingTODAY

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khat sokhim entertainment khmer star actress singer ខាត់​ សុឃីម