តារាបង្ហាញម៉ូដ ហុងកុង វ័យ ២៣ឆ្នាំ នាង Xu Ying បានធ្វើអោយបុរស C-biz ត្រូវក្ដៅភ្នែក ដោយ
សារតែភាពសិចស៊ីរបស់នាង នៅពេលបង្ហាញខ្លួនលើទំព័រទស្សនាវដ្ដីសម្រាប់បុរស “FHM” លេខ
ចេញផ្សាយខែវិច្ឆិកា។ នាងពិតជាក្លាយហានខ្លាំងណាស់ ដោយសារហ៊ានថតទិដ្ឋភាពងូតទឹកស្រាត។
បន្ទាប់ពីរូបថតមួយចំនួនរបស់នាងត្រូវបានគេបញ្ចេញ ភា្លមនោះវាក៏ត្រូវបានបង្ហោះតៗគ្នា នៅលើ
ប្រព័ន្ធអ៊ីនធើរណែត។ មនុស្សមួយចំនួនបានរិះគន់យ៉ាងខ្លាំងថា ការបង្អួតរូបរាងសិចស៊ី ឬការថត
អាក្រាត បានក្លាយទៅជាទម្លាប់អាក្រក់របស់ក្រុមតារាស្រីចិន ប៉ុន្ដែក៏មានអ្នកគាំទ្រមួយចំនួន បាន
សរសើរចំពោះសម្រស់របស់តារារូបនេះផងដែរ។
បច្ចុប្បន្ន Xu Ying គឺជាតារាបង្ហាញម៉ូដវ័យក្មេងម្នាក់ ដែលត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំង។
នាងមានភាពល្បីល្បាញដោយសារតែការបញ្ចេញកម្រងរូបថតសិចស៊ីជាច្រើន និងជាពិសេសគឺ
រឿងអាស្រូវលេចធ្លាយរូបថតក្ដៅសាច់ ព្រោះតែបាត់ទូរស័ព្ទ កាលពីចុងខែមិថុនា ឆ្នាំ ២០១១៕
ដោយ ៖ សីហា
ប្រភព ៖ DT