CamNews

មិនគួរឲ្យជឿ 

ល្បីពេញអ៊ិនធើណេត ខណៈប្រទះឃើញ ពពួកសត្វជ្រូក ចេះលេងរំអិលបំពង់លូ នៅឯកសិដ្ឋានផ្ទាល់ខ្លួន

ចម្លែកៗ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេសប្លែកបរទេស  metro បានចេញផ្សាយអោយដឹងថា
នៅឯប្រទេសហូឡង់ឯណោះវិញ ពពួកសត្វជ្រូកមួយក្រុម ត្រូវបានរកអោយឃើញថា ពិតជា
មានសំណាងហួស​​​    ក្នុងជីវិតរស់នៅប្រចាំថ្ងៃ  ​ក្នុងកសិដ្ឋានរបស់ពួកវា  បន្ទាប់ពីម្ចាស់ពួកវា
បានបែកគំនិតក្នុងការបំពាក់នូវបំពង់លូរំអិលលេងភក់  ក្រោយពីរូបគាត់ផ្ទាល់ ត្រូវបានជំរុញ
និងលើកទឹកចិត្តដោយបំពង់រំអិលលេងទឹកនៅឯសួនទឹក។

គួរបញ្ជាក់ផងដែរថា កសិកររូបនោះ  មានឈ្មោះថា  Erik Stegink បានសំរេចចិត្តទិញបំពង់
លូរំអិលលេងភក់មួយនេះ ពីអាងហែលទឹក  ដែលនៅជិតនឹងកសិដ្ឋានរបស់គាត់ ។ ជំនួស
អោយការរំអិលលេងជាមួយនឹងទឹក   ពពួកសត្វជ្រូកទាំងអស់នេះ  អាចរីករាយជាមួយនឹង
ការរំអិលលេងជាមួយនឹងភក់ ដែលមាននៅក្នុងកសិដ្ឋានផ្ទាល់របស់ពួកវា។

គួររំឭកផងដែរថា ករណីបែកគំនិតក្នុងការធ្វើបែបនេះឡើង  ពីសំណាក់លោក Erik Stegink
ហើយនោះ  ក្រុមមនុស្សជាពិសេសបណ្តាអ្នកលេងប្រព័ន្ធអ៊ិនធើណេត  ពិតជាមានការចាប់
អារម្មណ៍ជាខ្លាំង ដោយមានការសរសើរ ក៏ដូចជា  សើច  និងនិយាយតៗគ្នា មិនដាច់ពីមាត់
ក្រោយពីបានឃើញសត្វជ្រូក  រីករាយក្នុងជីវិតប្រចាំក្នុងកសិដ្ឋាន  ដោយរំអិលលេងជាមួយ
នឹងលូភក់មួយនេះ៕

ដោយ ៖ ពិសី
ប្រភព ៖ metro