(ក្រុងឡុងដ៍)៖ ស្ត្រីម្នាក់បានទៅឲ្យពេទ្យជំនាញចោះថ្ពាល់ទាំងសងខាងឲ្យខួច ព្រោះ តែចង់ឲ្យដូចកូនប្រុសរបស់ខ្លួន ដោយបានចំណាយប្រាក់អស់ ១៦០០ដុល្លារ។
លោក Jacob អាយុ៣៦ឆ្នាំជាស្វាមី និងសមាជិកគ្រួសារបានគាំទ្រនាង AJ Weir ចំពោះការម្រេចចិត្តធ្វើបែប នេះព្រោះនាងនិយាយថា ចង់បានថ្ពាល់ខួចតាំងតែពីកូនប្រុសកើតមកមានថ្ពាល់ខួចធ្វើឲ្យនាងមានចិត្តចង់បានថ្ពាល់បែបហ្នឹងដែរ។
មនុសុ្សជាច្រើនបាននិយាយថា ស្ត្រីជាម្តាយវ័យ៤៤ឆ្នាំរូបនេះ ហាក់មានចិត្តច្រណែនកូនប្រុសខ្លួនឯង ពេលឃើញកើត មកមានថ្ពាល់ខួច ហើយឲ្យតែឃើញនរណាមាន ថ្ពាល់អីចឹងគឺនាងយកដៃទៅប៉ះមុខ ពួកគេរួចក៏ចុចមុខ ខ្លួនឯងឲ្យផតហើយ។
នាង AJ បានឲ្យពេទ្យជំនាញវះកាត់ធ្វើថ្ពាល់ឲ្យ ខួចដោយចំណាយពេលអស់៩០នាទី ហើយប្រហែលជា៣សប្តាហ៍ក្រោយ នាងក៏អាចបង្ហាញឲ្យគេឯងឃើញថ្ពាល់ខួច ដូចអ្វីដែលនាងចង់បានអីចឹង។
ពេលខ្លះប្តី និងកូនប្រុសអាយុ១១ឆ្នាំគិតថា នាងសតិមិនល្អ ហើយបានធ្វើបែបនេះ ព្រោះជារឿងឥតប្រយោជន៍ តែខុសពីការគិតគឺនាងយល់ថា កាលដែលមនុស្សមានថ្ពាល់ខួចហាក់ដូចស្អាតពីធម្មជាតិពិត៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង