CamNews

គ្រោះថ្នាក់ 

លេងជ្រុល ! យកចិញ្ចៀនស៊កចូលលិង្គលេង រួចដកចេញមិនបានប្រញាប់រត់ទៅរកពេទ្យជួយ

(ចិន)៖ បុរសជនជាតិម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីលេងចិញ្ចៀនមួយវង់រកស៊កចូលលិង្គ ហើយក៏ដេកលង់លក់ទៅស្រាប់តែដកចេញវិញមិនរួច។

បុរសអាយុ៥០ឆ្នាំរស់នៅ Suqian មិនត្រូវបានបញ្ជាក់អត្តសញ្ញាណទេបានប្រាប់គ្រូពេទ្យថា គាត់ដាក់ចិញ្ចៀនស៊កលេង ចូលប្រដាប់ភេទមុនពេលទៅដេករួចក៏លក់ទៅ ស្រាប់តែស្អែកឡើងក្រោកមក លិង្គគាត់ក៏ឡើងហើមមិនអាចទាញចិញ្ចៀនចេញរួច ទើបប្រញាប់មកមន្ទីរពេទ្យ Dong Feng ដើម្បីឲ្យជួយ។

ក្រុមគ្រូពេទ្យបាន ហៅក្រុមពន្លត់អគ្គីភ័យក្បែរនោះ ឲ្យជួយសហការហើយពួកគេបានប្រើរណាអេឡិច ត្រូនិច និងទឹកដើម្បីកាត់ ចិញ្ចៀនប្រហែលជា២០នាទីទើបជោគជ័យ និងចាត់ទុក ថាសំណាងហើយដែលបុរសនោះ មិនរងគ្រោះថ្នាក់អ្វីគ្រាន់តែលិង្គ មានសភាពហើមនិងជាំបន្តិចប៉ុណ្ណោះ។


 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news