CamNews

ព័ត៌មានជាតិ 

បាញ់៣គ្រាប់ ផ្តាច់ជីវិត និស្សិតពេទ្យ ប៉ងប្លន់ម៉ូតូ តែមិនបានសម្រេច

ភ្នំពេញៈ និស្សិតពេទ្យឆ្នាំទី២ នៃសាកលវិទ្យា ល័យសុខាភិបាល បានរងនូវគ្រាប់កាំភ្លើងចំនួន
៣គ្រាប់ បណ្តាលឲ្យ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ក្នុងសកម្មភាពប្លន់ប្រដាប់អាវុធ ប៉ង
យកម៉ូតូអាយខុន នាវេលាម៉ោង ១២ និង៣៥នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែ
មករា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ។

យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ពង្ស ចាន់ធា អាយុ ២៣
ឆ្នាំ ជានិស្សិត ពេទ្យឆ្នាំទី២ ត្រូវជនសង្ស័យមានគ្នា២នាក់ បានបាញ់ស្រោចចំនួន ៣គ្រាប់ ចំត្រង់
ភ្លៅ ចង្កេះ និងស្មា បណ្តាល ឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។ សមត្ថកិច្ចបានបន្តថា សកម្ម
ភាពបាញ់ប្លន់នេះ ក្រុមជនសង្ស័យប៉ងប្លន់ យកម៉ូតូជនរងគ្រោះ ម៉ាក អាយខុនមួយគ្រឿង តែយក
មិនបានសម្រេចនោះទេ ព្រោះខណៈធ្វើសកម្មភាពនោះ ស្រាប់តែមានរថយន្តមួយគ្រឿង បានបើក
មកដល់ហើយក្រុមជនសង្ស័យ ក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ទៅ។

លោក សុង ឈុនលី ជាមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ រួម
និងមិត្តភក្តិមួយ ចំនួនទៀត បាននាំគ្នាទៅច្រៀងខារ៉ាអូខេ ក្រោយពីពេលច្រៀងហើយនោះ ខ្វះ
លុយចំនួន ៥០ដុល្លារឲ្យគេ ជនរង គ្រោះ ក៏បានជិះម៉ូតូយកទូរស័ព្ទរបស់ខ្លួនទៅបញ្ចាំយកលុយឲ្យ
ថ្លៃខារ៉ាអូខេ។ លុះពេលជិះម៉ូតូត្រឡប់មកវិញ ដល់ កន្លែងស្ងាត់ ខណៈជនរងគ្រោះចុះបត់ជើងតូច
ស្រាប់តែក្រុមជនសង្ស័យបានជិះម៉ូតូមកដល់ ហើយបាញ់លើជន រងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ
មួយរំពេច។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះត្រូវបានយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិ
មកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកនៅអធិការ
ដ្ឋាននគរបាលខណ្ឌសែន សុខ។

ដោយឡែកក្រុមជនសង្ស័យសមត្ថកិច្ចមិនទាន់បានកំណត់អត្តសញ្ញាណនៅឡើយទេ តែទោះជាយ៉ាង
ណា គេរំពឹង ថា កម្លាំងនគរបាលក្នុងរាជធានីភ្នំពេញ ដឹកនាំដោយលោកស្នងការផ្កាយ៣ ជួន សុវណ្ណ
នឹងបញ្ចេញនូវជំនាញ របស់ខ្លួន វែកមុខជនល្មើសមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ