CamNews

ព័ត៌មានជាតិ 

តាមចាប់ ក្រុមក្មេងស្ទាវ បែរជា ប៉ះ លោកសង្ឃ ក្លែងក្លាយ៥នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍ សែនជ័យ បានឃាត់ខ្លួនលោកសង្ឃក្លែង ក្លាយ៥នាក់ ខណៈ​ដែល​​កំពុងដេញចាប់ខ្លួន ក្រុមក្មេងស្ទាវបង្កភាពអនាធិបតេយ្យតាម ដងផ្លូវ កាលពីយប់ថ្ងៃទី០១ ខែ​តុលា​ ​ឆ្នាំ ២០១៤ ស្ថិតនៅភូមិប៉ប្រកខាងត្បូង សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ក្រោយ​ឃាត់ខ្លួនក្រុមសង្ឃក្លែងក្លាយទាំង ៥នាក់ខាងលើនេះ កម្លាំងសមត្ថកិច្ច បាន​​នាំ​ទៅ​ឆែក​ឆេរ​ក្នុង​ផ្ទះ​ជួល ស្រាប់​តែរក ឃើញស្បង់ចីវរ ទេយ្យទាន ដែលពុទ្ធបរិស័ទ្ធប្រគេនជូនជាច្រើនពេលខ្លួន ដើរបិណ្ឌបាត្រតាមដងផ្លូវ ។

នគរបាលខណ្ឌពោធិ៍សែនជ័យ បាននិយាយថា កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០១ ខែតុលា កម្លាំង​នគរបាល បានដេញចាប់ខ្លួនក្រុមក្មេងស្ទាវអុកឡុកតាមដងផ្លូវ ពេលនោះ ស្រាប់​តែ​ឃើញ​ក្មេង​ស្ទាវ​​ម្នាក់​ បោះដែកឆាប ចោល រួចរត់គេចខ្លួន សមត្ថកិច្ចក៏ដេញ តាម​ចាប់​ស្រាប់​តែ​ដោះ​មួក​ចេញ​ពី​ក្បាល​ ឃើញត្រងោល ក៏សង្ស័យ បន្ដការសួរនាំ និងមានការចង្អុលបង្ហាញពីប្រជាពលរដ្ឋ ផង​នោះ​ទើប​ដឹ​ង​ថា ជននេះជាសង្ឃក្លែងក្លាយ ។

ក្រោយការសួរនាំរួចមក សមត្ថកិច្ចបានបន្ដទៅឃាត់ខ្លួនបក្ខពួកផ្សេង ទៀត សរុប៥នាក់ ហើយ​ពេល​ទៅ​ឆែក​ឆេរ ក្នុងផ្ទះជួលក៏រកឃើញស្បង់ចីវរ ទេយ្យទាន ដូចជាមី ស្ករស ដែលប្រជាពលរដ្ឋ ប្រគេន ជូន ។

ក្រោយការសួរនាំសង្ឃក្លែងក្លាយទាំងនេះ បាននិយាយថា ពួកគេពិតជាបានក្លែងបន្លំ ធ្វើជាព្រះសង្ឃ ហើយដើរបិណ្ឌបាត្រ តាមផ្ទះ ប្រជាពលរដ្ឋ ជាយូរណាស់មកហើយ ។

បច្ចុប្បន្នជនទាំងនេះ ត្រូវបានយកទៅសួរ នាំនិងមានវិធានការបន្ដទៀតបន្ដទៀតពីថ្នាក់ដឹកនាំសង្ឃ មន្ទីរធម្មការនិងមន្ដ្រីពាក់ព័ន្ធ ៕






ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social news PP Cambodia