CamNews

តារា 

១៩ សន្លឹកពីគ្រួសារដ៍រីករាយ របស់តារាល្បីប្រចាំប្រទេសថៃ Pancakes

ព័ត៌មានកំសាន្ត ៖ តារាល្បីរបស់ប្រទេសថៃ គឺតារាស្រី pancakes ត្រូវបានគេអញ្ជើញចូលរូម និងផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ នៅក្នុងកម្មវិធី Thailand Grand Festival នៅក្នុងប្រទេសហូឡង់ ហើយថែមទាំងបានចូលរួមពិធីមួយផ្សេងទៀតនៅឯវត្ត Phuttharam ថែមទៀតផង ។ 

តារាស្រី pancakes ​បាននាំក្រុមគ្រួសាររបស់នាងដើម្បីទៅចូលរួមកម្មវិធីដែលគេបានអញ្ជើញនាងជាភ្ញៀវកិត្តិយសនោះដែរ ដែលមានដូចជា ម្តាយនាង ជីតា និងក្រុមគ្រួសារ និងសាច់ញាតិរបស់ pancakes ផ្សេងៗជាច្រើនទៀត ។ 

នៅក្នុងខណៈពេលដែលនោះដែរ ម្តាយរបស់តារាស្រី pancakes បានឆ្លៀតឪកាសនោះដើម្បីទស្សនាខ្សែភាពយន្ត  "Angel Without Wings" ថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រី pancakes មិនត្រឹមតែជាតារាសម្តែងម្នាក់ដែលមានទេព្យកោសល្យនោះទេ នាងថែមទាំងមានរូបសម្រស់ស្រស់ស្អាត ហើយជាកូនស្រីម្នាក់ដែលកត្តញ្ញូ ចំពោះក្រុមគ្រួសារ និងចិត្តល្អចំពោះអ្នកដទៃទៀត ។

តោះពេលនេះ Camnews នឹងនាំអ្នកទៅទស្សនារូបថតទាំង១៩ សន្លឹកពីគ្រួសារដ៍រីករាយ របស់តារាល្បីប្រចាំប្រទេសថៃ Pancakes ៕






















ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: pancakes