CamNews

តារា 

ចង់ដឹងទេថា តើស្នេហាដែលតែងតែផ្អែមល្អែមរបស់ Pancakes ជាមួយមិត្តប្រុស ដើរដល់ដំណាក់កាលណា?

ព័ត៌មានកំសាន្ត ៖ តារាស្រីដែលមានមុខមាត់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ជាងគេប្រចាំប្រទេសថៃនោះគឺ Pancakes ជាតារាសម្តែងដែលមានសម្ថតភាពខ្ពស់ និងទេព្យកោសល្យឈ្លាសវៃ ។ 

នាង Pancakes ត្រូវបានគេដឹងថា នាងមិនមែនជាមនុស្សដែលនៅទំនេរទៀតនោះទេ ព្រោះនាងតែងតែប្រកាសប្រាប់មហាជនអំពីទំនាក់ទំនងស្នេហារបស់នាង ជាមួយនិងមិត្តប្រុសជារឿយៗ នៅក្នុងបណ្ដាញសង្គម ឬ គណនី Instagram ជាដើម ហេតុនេះហើយទើបគេអាចនិយាយបានថា Pancakes គឺជាមនុស្សមានគូរួចទៅហើយ ។ 

ជាធម្មតា នាង Pancakes និងមិត្តប្រុសមិនសូវមានពេលវេលាគ្រប់គ្រាន់ដើម្បីជួបមុខគ្នាផ្ទាល់នោះឡើយ ប៉ុន្តែស្នេហារបស់ពួកគេគឺនៅតែស្ថិតស្ថេរជានិច្ច ព្រោះអ្នកទាំង ២ តែងតែឆ្លៀតពេលទំនេរដែលនៅសល់ និយាយទូរសព្ទ, Face time ឬ Video call ។ ហើយមានពេលខ្លះទៀត គូស្នេហ៍មួយគូ បានណាត់គ្នាចេញទៅខាងក្រៅ ដើម្បីឆ្លៀតឱកាសទៅទទួលអាហារ ឬ ដើរកំសាន្តនាចុងសប្តាហ៍ ។ 

មិនត្រឹមតែប៉ុណ្ណោះទេ នាង Pancakes តែងតែនាំមិត្តប្រុសរបស់នាង ចូលរួមនៅក្នុងពិធីបុណ្យ, មង្គលការ ឬ កម្មវិធីផ្សេងៗជានិច្ច ដើម្បីឲ្យគេបានដឹងថា នាង និងមិត្តប្រុស គឺជាគូស្នេហ៍ដែលផ្អែមល្អែម និងជាមនុស្សដែលស្រលាញ់ និងផ្តល់តម្លៃឲ្យគ្នាជាទីបំផុត ៕













ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook