CamNews

ព័ត៌មានជាតិ 

ជនជាតិ​ចិន​ ​៩នាក់​​ ត្រូវ​បាន​ចាប់ខ្លួន​​នៅ សង្កាត់​វាលវង់

ភ្នំពេញ ៖ នគរបាល​ខណ្ឌ​ ​៧មករា​ ​កាលពី​ថ្ងៃសៅរ៍​ ​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ ​ពីរ​ក្រុម​មាន​គ្នា​ប្រាំបួន​នាក់​ ​បន្ទាប់ពី​ផឹកស៊ី​ស្រវឹង​ ​បង្ក​ហិង្សា​ ​វាយតប់​គ្នា​ ​ធ្វើឲ្យ​ប៉ះពាល់​សន្តិសុខ​សង្គម​ ​និង​បង្ក​ភាព​អនាធិបតេយ្យ​នៅ​ឯ​ផ្ទះ​ជួល​មួយ​ក្នុង​រាជធានី​ ​ភ្នំពេញ​។​​

លោក​ ​ប៊ុ​ន​ ​សុធា​ ​អនុប្រធាន​នាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រុង​ ​បាន​ឲ្យ​ ​ដឹង​ថា​ ​ជនសង្ស័យ​ចំនួន​ ​៩​ ​នាក់​រួមមាន​ឈ្មោះ​ ​Rao​ ​Hong​ ​Yuan​ ​អាយុ​ ​៣៣​ ​ឆ្នាំ​ ​Licong​ ​Min​ ​អាយុ​ ​២០​ ​ឆ្នាំ​ ​Zhu​ ​Xiao​ ​Jian​ ​អាយុ​ ​៣២​ ​ឆ្នាំ​ ​Zeng​ ​Jing​ ​Hua​ ​អាយុ​ ​២០​ ​ឆ្នាំ​ ​Lu​ ​De​ ​Xin​ ​អាយុ​ ​២១​ ​ឆ្នាំ​ ​Zhu​ ​Yizhao​ ​អាយុ​ ​២៦​ ​ឆ្នាំ​ ​Lan​ ​Bin​ ​អាយុ​ ​២២​ ​ឆ្នាំ​ ​Lan​ ​Xin​ ​Zhen​ ​អាយុ​ ​២០​ ​ឆ្នាំ​ ​និង​ ​Lan​ ​Jia​ ​អាយុ​ ​២១​ ​ឆ្នាំ​។​ ​ពួកគេ​ទាំងអស់គ្នា​ ​គឺជា​ជនជាតិ​ចិន​ ​ពុំ​មានមុខ​របរ​ពិតប្រាកដ​ ​ដែល​កំពុង​ស្នាក់នៅ​ក្នុង​បន្ទប់​ជួល​នៅក្នុង​ ​សង្កាត់​ ​វាលវង់​។​


​លោក​ ​សុធា​ ​បាន​រៀបរាប់​ថា​ ​នៅ​ម៉ោង​ប្រមាណ​ ​៤​ ​និង​ ​៣០​ ​នាទី​ល្ងាច​ ​ថ្ងៃសៅរ៍​ ​មាន​ជនជាតិ​ចិន​ ​ចំនួន​ ​៩​ ​នាក់​ ​មួយ​ក្រុម​ ​មាន​គ្នា​ ​៦នាក់​និង​ ​មួយ​ក្រុម​ទៀត​មាន​គ្នា​ ​៣​ ​នាក់​ ​បាន​នឹង​កំពុង​ផឹកស្រា​ ​និង​ស្រា​បៀរ​ ​នៅក្នុង​ផ្ទះ​ជួល​របស់​ពួកគេ​។​ ​នៅពេល​ដែល​ពួកគេ​ស្រវឹងជោក​ជាំ​រៀង​ៗ​ខ្លួន​ ​ពួកគេ​បាន​ឈ្លោះប្រកែក​គ្នា​ ​រហូតដល់​ប្រើ​ហិង្សា​ ​វាយតប់​គ្នា​។​ ​សន្តិសុខ​ដែល​យាម​នៅផ្ទះ​ជួល​នោះ​ ​បាន​រាយការណ៍​ទៅ​ប៉ូលី​ស​។​ ​បន្ទាប់​មក​ប៉ូលី​ស​ ​សង្កាត់​វាលវង់​ ​ក៍​បាន​ទៅដល់​កន្លែង​កើតហេតុ​ ​និង​ឃាត់ខ្លួន​ពួកគេ​តែម្តង​។​

​លោក​ ​សុធា​ ​បាន​បន្ថែម​ថា​ ​«​ពួកគេ​ ​បង្ក​ហិង្សា​ ​វាយតប់​គ្នា​ ​ធ្វើឲ្យ​ប៉ះពាល់​សន្តិសុខ​សង្គម​ ​បង្ក​ភាព​អនាធិបតេយ្យ​ ​ពួកគេ​ត្រូវ​បាន​គេ​ចាប់ខ្លួន​នៅ​បន្ទប់​ជួល​។​

​ក្រោយ​ការ​ចាប់ខ្លួន​ពួកគេ​ ​នគរបាល​បាន​ត្រួតពិនិត្យ​ឯកសារ​អន្តោប្រវេសន៍​ ​ប៉ុន្ដែ​មិន​មាន​លិខិតឆ្លងដែន​ ​ឬ​ឯកសារ​ស្របច្បាប់​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត​ ​ដែល​អាច​មាន​សិទ្ធ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​។​

​លោក​ឧត្តមសេនីយ៍​ទោ​ ​អ៊ុ​ក​ ​ហៃ​សីលា​ ​ប្រធាន​នាយ​ក​ដ្ឋាន​ស៉ើប​អង្កេត​ ​និង​អនុវត្តន៍​នីតិវិធី​ ​នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​ ​ជនជាតិ​ចិន​ទាំង​ ​៩នាក់​ ​ត្រូវ​បាន​ឃុំឃាំង​ជា​បណ្តោះអាសន្ន​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ត​ ​ដោយសារ​ពួកគេ​មិន​មាន​ឯកសារ​អន្តោប្រវេសន៍​ស្របច្បាប់​។​ ​ពួកគេ​នឹង​ប្រឈម​ការ​និរទេស​ ​ទៅកាន់​ប្រទេស​ខ្លួន​វិញ​ ​នៅ​ចុង​សប្តាហ៍​នេះ​៕


ប្រភព ៖ khmertimes​


Tags: Local news Social news