CamNews

តារា 

អ្នកគាំទ្រក្រុម EXO ត្រូវបានទូរទស្សន៍ SBS ហាមឃាត់មិនអោយចូល ព្រោះតែបង្កភាពរញេរញ៉ៃ

អ្នកគាំទ្ររបស់តារាចំរៀងនីមួយៗ តែងតែសំដែងនៅភាព គាំទ្ររបស់ខ្លួន ដោយការស្រែក
ហ៊ោកញ្ច្រៀវ ដើម្បីជាការគាំទ្រ ឬក៏ការលើកបដា ជាមួយរូបភាពជាដើម ។ តែអ្នកគាំទ្រទាំង
នោះពេលខ្លះ ធ្វើហួសហេតុមិនអាច ទទួលយកបាន ។

Fan EXO Inkigayo with "banning" extremist permanently because 1

បើយោងទៅតាមគេហទំព័រកូរ៉េ Instiz បានចុះផ្សាយរាយការណ៍អោយដឹងថា ក្រុមអ្នកគាំទ្រ
ក្រុមចំរៀងបុរស EXO របស់ផលិតកម្ម SM Entertainment នឹងមិនអនុញ្ញាតអោយចូលទស្សនា
ឬ គាំទ្រក្រុម EXO ក្នុងស្ថានីយ៍របស់ទូរទស្សន៍ SBS ឬកម្មវិធីប្រគំតន្ត្រី Inkigayo ទៀតឡើយ ។

ហេតុផលដែលនាំអោយ ទូរទស្សន៍ SBS ដាក់បំរាមមិនអោយ ក្រុមអ្នកគាំទ្រក្រុមចំរៀង EXO
មិនអោយចូលទស្សនា គឺព្រោះតែពួកគេបង្កភាពរញេរញ៉ៃ នៅទីកន្លែងប្រគំតន្រ្តី ។ ពួកគេបង្ក
អោយភាពរញេរញ៉ៃដូចជា ព្យាយាមរត់ចូលកន្លែងហាមឃាត់ រត់ដេញតាមក្រុមចំរៀង EXO
និងប្រើប្រាស់វត្ថុផ្សេងៗ ដើម្បីគាំទ្រទៅ EXO វាពិតជាបង្កភាពអសន្តិសុខណាស់ ។



ខាងផលិតកម្ម SM ដែលជាអ្នកគ្រប់គ្រង ក្រុមអ្នកគាំទ្រទាំងនេះ ព្យាយាមមិនផ្តល់ការបកស្រាយ
អ្វីឡើយ ទាក់ទងអំពីបញ្ហានេះ ។ ទស្សនិកជនមួយចំនួន បានបញ្ចេញមតិថា អ្នកគាំទ្រគួរតែគិត
ថា កាយវិការនិងទង្វើរបស់ អ្នកគាំទ្រ ក៏ជះឥទ្ធិពលដល់មុខមាត់ របស់តារាៗដែរ ដូចនេះហើយ
ពួកគេ គួរតែរៀនធ្វើចរិតអោយបានល្អ មុននឹងធ្វើអ្វីមួយ ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: exo exo m exo k star singer kpop sbs inkigayo