CamNews

ព័ត៌មានជាតិ 

សាលាឧទ្ធរណ៍ បើកសវនាការ សំណុំរឿង លោក ម៉ម សូណង់ដូ នៅព្រឹកថ្ងៃសុក្រនេះ

ភ្នំពេញៈ សាលាឧទ្ធរណ៍ នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១២នេះ បាន
បើក សវនាការ លើសំណុំរឿង លោក ម៉ម សូណង់ដូ នាយកវិទ្យុ សំបុកឃ្មុំ បន្ទាប់ពីសាលា
ដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោស រូបលោក ឲ្យជាប់ពន្ធនាគារ រយៈពេល២០ឆ្នាំ និងបង់
ប្រាក់ពិន័យ រាប់លានរៀល ជាប់ពាក់ព័ន្ធ នឹងរឿងដីធ្លី នៅខេត្តក្រចេះ ។

លោក ម៉ម សូណង់ដូ ត្រូវបានមន្ត្រី ពន្ធនាគារ នាំខ្លួនមកដល់ សាលាឧទ្ធរណ៍ នាវេលាម៉ោង៨
ព្រឹក ។ ដោយឡែក នៅពេលថ្ងៃបើក សវនាការនេះ ក៏មានអ្នកគាំទ្រ លោក ម៉ម សូណង់ដូ ជា
ច្រើននាក់ មកប្រមូលផ្តុំគ្នា ដើម្បីរង់ចាំមើលលទ្ធផល នៃសវនាការ ខណៈដែលកម្លាំង សមត្ថកិច្ច
ចម្រុះ របស់រាជធានី ភ្នំពេញ ត្រូវបានដាក់ ពង្រាយការពារ សន្តិសុខនៅទីនោះ ។

លពីថ្ងៃទី១ ខែតុលា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ផ្តន្ទាទោសលោក ម៉ម សូណង់ដូ
ដាក់ពន្ធនាគារ២០ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀល ពីបទផ្តើម គំនិតញុះញង់ប្រជាពលរដ្ឋ
ប្រឆាំងអាជ្ញាធរសាធារណៈ និងផ្តើមគំនិតឲ្យប្រជាពលរដ្ឋ ធ្វើកុបកម្មប្រឆាំងអ្នករាជការសាធារណៈ
ស្ថិតនៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួននៅពេល៣ថ្ងៃ ក្រោយពីរូបលោកត្រឡប់ ពីក្រៅប្រទេស
មកកម្ពុជាវិញ ដែលការចាប់ខ្លួននេះ ត្រូវបានសាលាដំបូងខេត្តក្រចេះ ចោទប្រកាន់ក្នុងបទល្មើស
ធំៗ ចំនួន ៤ រួមមាន ទី១- ជាអ្នកផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ។ ទី២-ធ្វើកុបកម្មជ្រៀត
ជ្រែកខុសច្បាប់ ក្នុងការបំពេញ មុខងារ សាធារ ណៈរបស់អាជ្ញាធរ។ ទី៣- ញុះញង់ឲ្យប្រជាពលរដ្ឋ
កាន់អាវុធខុសច្បាប់ និងទី៤- ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ តាមមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ
ដែលជាប់ពាក់ព័ន្ធ នឹងការបង្កើតតំបន់អប្បគមន៍ ស្ថិតនៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ
បន្ទាប់មកសាលាដំបូងខេត្តក្រចេះ ក៏បាន សុំផ្ទេរសំណុំរឿងនេះមក សាលាដំបូងរាជធានីភ្នំពេញដើម្បី
ធ្វើការជំនុំជម្រះ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ