កំសាន្ត ៖ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ Mint Chalida បានធ្វើដំណើរទៅលេងទៅឯ The Bonanza Khao Yai ដែលជារមណីយដ្ឋានរបស់លោក Pupaa Taechanarong ដែលជាមិត្តប្រុសរបស់នាង ។
ខណៈនោះផងដែរ តួស្រីក្នុងរឿង "បេះដូងស្នេហ៍ពីរជាតិ" រូបនេះបានចាប់អារម្មណ៍ចង់ជិះសេះ ប៉ុន្តែជាអកុសលនាងក៏បានធ្លាក់ពីលើខ្នងសេះ ហើយរងរបួស នៅត្រង់មុខ ថែមទៀតផង ។
តាំងពីពេលនោះមក តារាស្រីវ័យ ២៤ ឆ្នាំរូបនេះ បានប្រញាប់ទៅរកពេទ្យជាបន្ទាន់ ដើម្បីពិនិត្យស្បែកមុខរបស់នាង ក្រោយធ្លាក់ពីលើខ្នងសេះ ពេលនេះមុខរបស់នាង Mint Chalida ត្រូវបានវិលទៅរកសភាពដើមវិញហើយ បន្ទាប់ពីទទួលការមើលថែ និងយកចិត្តទុកដាក់ពីមនុស្សនៅជុំវិញខ្លួនរបស់នាង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daradaily