(កំពត)៖ រុក្ខជាតិម្យ៉ាង មានរាងដូចជាលិង្គមនុសប្រុស បានដុះរីកលូតលាស់ជាច្រើននៅលើភ្នំបូកគោ ហើយត្រូវបានអ្នកទេសចរណ៍ ដែលធ្វើដំណើរស្កាត់តាំងពីនាយធ្លាក់ដល់អាយ ដើម្បីទៅកម្សាន្តក្នុងតំបន់នោះ បានទៅថតផ្ដិតយករូបភាព យ៉ាងត្រជាក់ចិត្ត ហើយបានបង្ហោះបង្អួតគ្នាព្រោងព្រាត ពេញបណ្ដាញសង្គម របស់ពួកគេរៀងៗខ្លួន។ ជាក់ស្ដែងពិធីការិនីដ៏មានឥទ្ធិពល ប្រចាំក្នុងស្ថានីយទូរទស្សន៍ អប្សរា កញ្ញា វីតវីត ពេលបានទៅដល់ទីនោះ(ភ្នំបូកគោ) បានថតផ្ដិតយករូបភាពយ៉ាងច្រើន អមដោយរុក្ខជាតិរាងដូចលិង្គ រួចយកបង្ហោះពេញបណ្ដាញសង្គម របស់នាង បង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
គេនៅចាំបានថា រុក្ខជាតិដ៏ចម្លែកនេះ ត្រូវបានគេហទំព័រល្បីៗរបស់ថៃ បានចុះផ្សាយពីភាពប្លែក នៃរុក្ខជាតិនេះ ព្រោះនៅប្រទេសគេ ពុំមានរុក្ខជាតិបែបនេះឡើយ។ យ៉ាងណាមិញ
ងាកមកមើលពិធីការិនីដ៏ស្រស់ស្អាត និងល្បីល្បាញ កញ្ញា វីតវីត វិញ បានបង្អួតសម្រស់ធម្មជាតិ ជាមួយរុក្ខជាតិលិង្គ មិនធម្មតាឡើយ ។
វីតវីត បានឡើងទៅកម្សាន្តលើភ្នំបូកគោ ជាមួយសិល្បករដទៃទៀត ហើយនាងបានបង្ហាញស្ទីលប្លែកៗរបស់នាង ទោះបីជាពុំបានផាត់មុខ ដើម្បីឲ្យស៊ីទៅហ្នឹងធម្មជាតិ នៅទីនោះ ។
តោះទស្សនារូបភាព វីតវីត បង្អួតសម្រស់ជាមួយរុក្ខជាតិលិង្គបន្តិចមើល ប្លែកកម្រិតណាដែរ.?








ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង