CamNews

តារា 

វីតវីត ត្រូវ​បាន​លោក ហ្វៃ សំអាង ផ្ដល់​ទំនុក​ចិត្ត ប្រគល់​អំណាច​ជា​ពិធីការិនី ឲ្យ​ក្ដាប់​ពេញ​ដៃ

(ភ្នំពេញ)៖ ពិធីការិនីសម្បូរវោហារស័ព្ទ និងជាអ្នកដើរម៉ូដ ដ៏ស្រស់សោភា កញ្ញា សាវី សាទីវីត ហៅវីតវីត ​បានក្លាយជាពិធីការិនី ដ៏មានប្រជាប្រិយភាព និងលេចធ្លោជាងគេ នៅក្នុងស្ថានីយទូរទស្សន៍អប្សរា ដែលស្ថិតក្រោមការជ្រោមជ្រែង យ៉ាងសម្បើម ពីសំណាក់​អតីតអ្នកដឹកនាំរឿង ដ៏ល្បីល្បាញ គឺលោក ហ្វៃ សំអាង ដែលលោកបានប្រគល់សេចក្ដីទុកចិត្ត ទាំងស្រុងទៅលើនាង វីតវីត ព្រោះកម្មវិធីធំៗ ប្រចាំប៉ុស្តិ៍ គឺនៅក្នុងដៃនាងជាច្រើន ។

ស្រីស្រស់ វីតវីត បានក្លាយជាខ្លាញី ប្រចាំនៅស្ថានីយទូរទស្សន៍ «អប្សរា» ព្រោះនាងមានអំណោចពេញដៃ និងប្រជាប្រិយភាពយ៉ាង​សម្បើម ប៉ុន្តែ វីតវីត បានដាក់ខ្លួនកាន់តែទាប ពេលនាងមាន​ប្រជាប្រិយភាព​កាន់តែខ្លាំង ព្រោះនាងជាមនុស្សរាបសារម្យទម ពិសេសពេលនៅទីសាធារណៈនានា នាងតែងតែញញឹមញញែម ដាក់មហាជនទូទៅ មិនដែលប្រកាន់ខ្លួនឡើយ ។

តាមរយៈកាយវិកាសុភាព​រាបសារ និង​អត្តចរឹកល្អរបស់ វីត វីត បានធ្វើឲ្យនាងទទួលបាន​ការងារយ៉ាងច្រើន ស្ទើរតែគ្មានថ្ងៃទំនេរ​ឡើយ ​ជាពិសេស​ការងារ​ជា​ពិធីការិនី តាមរយៈ​ក្រុមហ៊ុននានា ដូចជាសម្ពោធផលិតផលនានា ការងារពិធីការិនីតាមក្លឹប ក៏នាងទទួលធ្វើទាំងអស់ សំខាន់តំលៃសមស្រប តាមអ្វីដែលនាង​កំពុងតែមាន​។

ភាពជោគជ័យ របស់ ពិធីការិនី វីត​វីត មិនបានធ្វើឲ្យនាង បញ្ឈប់ការអភិវឌ្ឍន៍ខ្លួន​ត្រឹមនេះទេ នាងបានរៀនជំនាញលេងសៀកបន្ថែមទៀត ដែលគ្មានពិធីការិនីណា ធ្វើបានដូចនាងឡើយ ខណៈដែលនាងលេចធ្លោរជាងគេស្រាប់ទៅហើយនោះ គ្រាន់តែនាងនៅប៉ុស្តិ៍មិនសូវល្បីប៉ុណ្ណោះ ។

លោក ហ្វៃ សំអាង បាននិយាយយ៉ាងមានមោទនភាព ចំពោះនាងថា វីត វីត បានវិវឌ្ឍន៍ខ្លួនមួយកម្រិតទៀត ដែលមិនទាន់មានពិធីករ ឬពិធីការិនីណាធ្វើបាននៅឡើយ ក្រៅពីវោហាផ្កាសម្តី វីតវីត បានសម្តែងសៀករហសកម្ម អមមកជាមួយការបើកឆាក នៃកម្មវិធី នេះ​គឺជាឈុតឆាក នៃកម្មវិធី «ផ្កាយរះក្នុងសួន» សប្តាហ៍ទី១៨ ផ្សាយជូនទស្សនា ថ្ងៃសៅទី៤ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង៧៖០០ដល់ម៉ោង៩៖០០យប់។ ​

ជាការពិត​កន្លងមក លោក​ ហ្វៃ សំអាង កម្រ​កោតសរសើរសិល្បករណា ក្នុងការងារសិល្បៈណាស់ បើមិនត្រូវចិត្ត គឺដកចេញតែម្ដង ព្រោះលោកមិនសូវអាឡោះអាល័យ ច្រើននោះទេ ទើបតែពេលនេះ លោកបានបង្ហាញចេតនា ពេញចិត្តកញ្ញា វីតវីត ដោយចំហ ពិតជាមិនធម្មតាមែន ហើយថែមទាំងប្រគល់អំណាច ជាពិធីការិនីឲ្យនាង គ្រប់គ្រងពេញកណ្ដាប់ដៃថែមទៀតផង៕ 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Vid vid