CamNews

មិនគួរឲ្យជឿ 

អង្គការ NASA ធ្វើការបកស្រាយ លើការអះអាងពីជីវិត Alien ថាជារឿង...

នៅ​ក្នុង​វីដេអូ​ដែល ជនអនាមិក​ម្នាក់​បាន​និយាយ​អំពី​ជីវិត Alien ជាមួយ​នឹង​រូប​ភាព​ឯកសារ​ផ្សេងៗ ត្រូវ​បាន​គេ​​ចែក​រំលែក​ជា​ច្រើន ​ ប៉ុន្តែ​អង្គការ NASA និយាយ​ថា​បំភ្លេច​វា​ចោល​ទៅ។

ក្នុង​វីដេអូ​នោះ ជន​អនាមិកបាន​ប្រកាស​ថា អង្គការ​ NASA បាន​រក​ឃើញជីវិត​របស់​ Alien ក្នុង​ពិភព​លោក​នេះ ដែល​តាមពិត​វា​គ្រាន់​តែ​ជា​វីដេអូ​ ទាក់​ទាញ​ចំណាប់​អារម្មណ៍​នឹង​ការ​ចុច​មើលតែ​ប៉ុណ្ណោះ។

នាយក​ផ្នែក​វិទ្យាសាស្រ្ត​របស់​អង្គការ​ NASA បាន​និយាយ​ថា៖ «ផ្ទុយ​នឹង​របាយ​ការ​ណ៍​ទាំងនោះ អង្គការ​ NASA ពិត​ជា​គ្មាន​ការ​ប្រកាស​ណា​មួយ​ទាក់​ទង​នឹង​ជីវិត ក្រៅ​ភព​ផែន​ដី​នោះ​ទេ»។

នាយក​ផ្នែក​វិទ្យាសាស្រ្តរូប​នេះ ក៏​បាន​ប្រទះ​ឃើញ​វីដេអូ​នោះ​កាល​ពី​ចុង​សប្តាហ៍​ដែរ ប៉ុន្តែ​វា​ពិត​ជា​ច្បាស់​ណាស់​ដែល​វីដេអូ​ទាំង​នោះ​ធ្វើ​ឡើង ដើម្បី​ចង់​បាន​ចំនួន​អ្នក​ចូល​ទស្សនា ដូច​ជា​វីដេអូ​ Spam កន្លង​ទៅ​ដែរ ព្រោះ​វា​គ្មាន​ប្រភព​ច្បាស់​លាស់ និង​ការ​ស្រាវ​ជ្រាវ​ត្រឹម​ត្រូវ​ឡើយ។

វីដេអូ​នោះ ត្រូវ​បានគេ​បញ្ជូល​សម្លេង និង​បន្ថែម​ជាមួយ​វីដេអូ​ UFO និង​បុរស​ម្នាក់​ដែល​ពាក់​ម៉ាស​មុខ Anonymous ហើយ​គ្មាន​ភស្តុតាង​ណា​មួយ​ដែល​និយាយ​ពី​ជីវិត​ Alien ថ្មី​ឡើយ៕


ប្រភព​៖ cnet
ប្រែសម្រួល៖ High