CamNews

ប្លែកៗ 

បុរសមានពងស្វាស ៤៥គីឡូក្រាម រួចពីការស្លាប់ និង​អាច​រួម​ភេទ​​ ជា​មួយ​ប្រពន្ធ បន្ទាប់ពីបានវះកាត់

Dan Maurer វ័យ ៣៩ឆ្នាំ រស់នៅក្នុងរដ្ឋ Michigan អាមេរិក ធ្លាប់ត្រូវបានគេស្គាល់ថា ជាបុរស
ដែលមានពងស្វាសយក្ស មានទម្ងន់ដល់ ៤៥គីឡូក្រាម។ ដោយទទួលបានប្រាក់ជំនួយមនុស្ស
ធម៌ពីអ្នកភូមិ ចុងក្រោយ Dan Maurer ជាបុរសដែលមានពងស្វាសទម្ងន់ដល់ទៅ ៤៥គីឡូក្រាម
ក៏បានចូលមន្ទីរពេទ្យ ដើម្បីវះកាត់។

រឿងរ៉ាវរបស់លោក Maurer ត្រូវបានគេដឹង ចាប់តាំងពីចុងខែមិថុនា ឆ្នាំ ២០១៤ ក្រោយពីគាត់
សម្រេចចិត្តសុំជំនួយមនុស្សធម៌។ ទំព័រ New York Daily News ឱ្យដឹងថា ពងស្វាសរបស់បុរស
នេះ ធំឡើង នៅពេលគាត់មានអាយុ ជិត ៣០ឆ្នាំ។

ការ​ហាត់​ប្រាណ មិន​បាន​ធ្វើ​ឱ្យ​ពង​ស្វាស​របស់ Maurer ឈប់​រីក​ធំ​​នោះ​ទេ

 

ក្រោយមក វាក៏នៅតែបន្តរីកធំឡើងមិនឈប់ឈរ បើទោះបីគាត់ហាត់ប្រាណយ៉ាងទៀងទាត់។
មកដល់ថ្ងៃមួយ Maurer បានមើលឯកសារស្ដីអំពីបុរសមានពងស្វាសធំ  ទម្ងន់ ៦០គីឡូក្រាម
Wesley Warren Jr បានស្លាប់ដោយសារជម្ងឺបេះដូងទើប Maurer ដឹងថា ខ្លួនមានជម្ងឺហើមពង
ស្វាស scrotal lymphedema ។

Maurer បាន​ធូរ​ស្រាល​ក្នុង​ខ្លួន​ ក្រោយ​ការ​វះកាត់

 

ដោយសារតែថវិកាដែលក្រុមគ្រួសារមាន មិនទាន់គ្រប់គ្រាន់សម្រាប់ការវះកាត់ ដូច្នេះ Maurer
ក៏សម្រេចចិត្ត អំពាវនាវសុំជំនួយផ្នែកមនុស្សធម៌ ដោយទាក់ទងសុំជំនួយពីក្រុមអ្នកសារព័ត៌
មាន។ ការអំពាវនាវបស់ Maurer ទទួលបានលទ្ធផលល្អ គាត់ប្រមូលបានប្រាក់មនុស្សធម៌ជាង
២៨.០០០ដុល្លារអាមេរិក។

លោក Maurer​ និង​ភរិយា អាច​បន្ត​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ខ្លួន បន្ទាប់​ពី​បាន​វះកាត់


ពេលនេះ Maurer បានរួចផុតពីការរង់ចាំសេចក្ដីស្លាប់ ដោយបានវះកាត់ចោលនូវសាច់ដុះដ៏ធំ
នេះ។ ក្រោយពីបានទទួលជោគជ័យ ក្នុងការព្យាបាលជម្ងឺ Maurer សង្ឃឹមថា ខ្លួនអាចនឹងធ្វើអ្វី
មួយ ដើម្បីជួយដល់បណ្ដាមនុស្សដែលមានជម្ងឺដូចខ្លួន៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail