CamNews

ប្លែកៗ 

ម្យ៉ាង​ដែរ! បុរស​អ្នក​តាក់​ស៊ី​ម្នាក់ ចូល​ចិត្ត​រាំ​ស្រាត​កំដរ​បុណ្យ​សព​​គេ លុះ​ស្លាប់​ទៅ​ក្រុម

(អាហ្វ្រិក)៖ មនុស្សរាប់រយនាក់បានចេញមុខជាសាក្សីក្នុងពិធីបុណ្យសពបុរសជាអ្នក បើករថយន្តតាក់ស៊ីម្នាក់ដែលក្លាយជាជនល្បីល្បាញ​ខាងរាំស្រាតកំឡុងពេលមាន​បុណ្យសពម្តងៗ។

បុរសដែលស្លាប់ទៅហើយនេះមានអាយុ៣៣ឆ្នាំឈ្មោះ Tshepo “Kusheku” Tefo រស់នៅទឹកដីអាហ្វ្រិកខាងត្បូង គេគឺជាមនុស្សម្នាក់ដែលនរណាក៏ស្គាល់ដែរតាំងពីឆ្នាំ ២០១០ បន្ទាប់ពីល្បីខាងស្រាតរាំនៅក្នុងពិធីបុណ្យសពមិត្តភក្តិហើយស្រីៗចូលចិត្តនៅក្បែរណាស់រហូតឲ្យតែមានបុ ណ្យសពគឺ Tshepo តែងតែរាំស្រាតជានិច្ច។

ពេលនេះ Tshepo បានបាត់បង់ជីវិតទៅហើយតែកេរ្តិ៍ឈ្មោះរបស់គាត់នៅមិនទាន់សាបសូន្យទេព្រោះមានយុវវ័យជាច្រើនបានចូលរួមបុណ្យសពរបស់គាត់ដើម្បីធ្វើជាសាក្សីថានារីវ័យក្មេងជាច្រើននឹងរាំស្រាតកំដរគាត់គ្រាចុងក្រោយ ប៉ុន្តែដូចជាគ្មានអ្នកស្រាតទេទើបយុវវ័យប្រែជាប្រើស្រោមអនាម័យមកផ្លុំលេងជាមួយតន្ត្រីដើម្បីបង្កើតបរិយាកាសអ៊ូអរទៅវិញដោយរាំច្រៀងដូចអ្វីដែល Tshepo តែងចង់បាន៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Tshepo