កំសាន្ត ៖ Aladdin គឺជាព្រឹត្តិការណ៍ភាពយន្តដ៏ធំមួយសម្រាប់ទស្សនិកជនទាំងអស់ - ពោលគឺអ្នករាល់គ្នាដែលស្រឡាញ់ខ្សែភាពយន្តគំនូរជីវចលនិងអ្នកជំនាន់ថ្មីដែលនឹងទស្សនារឿងនេះជាលើកដំបូង។ គំនូរជីវចល Aladdin ត្រូវបានកែសម្រួលទៅជាការសម្តែងដោយមនុស្ស (Live Action) ដែលអនុញ្ញាតឱ្យមានការបន្ថែមជម្រៅ វិមាត្រ និងទំនើបកម្ម រួមជាមួយនឹងបទចម្រៀងថ្មីៗពីអ្នកនិពន្ធបទចម្រៀងពីដើមដំបូងគឺលោក Alan Menken សហការជាមួយ Benj Pasek និង Justin Paul។គន្លឹះក្នុងការកែសម្រួលភាពយន្តក្លាស៊ីកដូចជា Aladdin នេះជាដើមគឺត្រូវរក្សាភាពពិតនៃខ្លឹមសាររបស់ Disney ស្របពេលដែលបង្កើតវណ្ណកម្មថ្មីមួយសម្រាប់ទស្សនិកជនជំនាន់ថ្មី។ យើងចង់រំលឹក និងផ្តល់កិត្តិយសដល់ភាពយន្តដើមជាមួយភាពយន្តកែសម្រួល Live Action មួយនេះដែលយើងបានព្យាយាមធ្វើក៏ដូចជាផ្តល់ឱ្យទស្សនិកជននូវការបន្ថែមនិងការកែតម្រូវមួយចំនួន។ នៅក្នុងសកម្មភាព Live Action តួអង្គត្រូវការ (depth) ទំហំនិង (dimension) ជម្រៅបន្ថែមទៀត។ភាពយន្ត "Aladdin" live action គឺជាការរៀបរាប់ឡើងវិញពិតៗនិងទាន់សម័យនៃភាពយន្តក្លាស៊ីករបស់ Disney។ ភាពយន្ត "Aladdin" live action ទទួលបានការបំផុសគំនិតទាំងពីគំនូរជីវចលឆ្នាំ 1992 និង ប្រឡោមលោក 1001 យប់ ជាប្រជុំរឿងរ៉ាវមជ្ឈិមបូព៌ា ដែលបានមកពីរឿងនិទាននិងអក្សរសិល្ប៍។ វាតែងតែជារឿងសម្រាប់និទានដ៏អស្ចារ្យមួយក្នុងចំណោមរឿងដ៏ទៃ ដែលយើងសង្ឃឹមថាយើងនឹងអាចធ្វើវាឲ្យរស់រវើកនិងពោរពេញដោយភាពច្នៃប្រឌិតបំផុត។"Aladdin" មានការថតនៅប្រទេសអារ៉ាប់ និងក៏ជាការប្រារព្ធនៃភាពស្រស់ស្អាតរបស់វប្បធម៌អារ៉ាប់ផងដែរ។ វាជាទីក្រុងកំពង់ផែមួយនៅលើផ្លូវកម្រាលព្រំសូត្រ (Silk Road) ដែលជាកន្លែងពាណិជ្ជកម្មដ៏សំខាន់មួយដូច្នេះវប្បធម៌ចម្រុះជាច្រើនមានវត្តមាននៅក្នុងខ្សែភាពយន្តមួយនេះ។ Jasmine គឺជាស្ត្រីដែលមានអំណាចនិងកម្លាំងខ្លាំងក្លាដែលស៊ូប្រយុទ្ធជំនះដើម្បីប្រជាជននៅដែនដី Agrabah ។ Dalia គឺជាតួអង្គថ្មីដែលត្រូវបានបង្កើតឡើងសម្រាប់ខ្សែភាពយន្តនេះ ជាតួឯកស្រីទី 2 ដែលមានរឿងរ៉ាវនិងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់នាង។ ទំនាក់ទំនងរវាង Jasmine និង Dalia ដែលជាស្ត្រីគាំទ្រជ្រោមជ្រែងគ្នាទៅវិញទៅមកគឺជាការតំណាងដ៏វិជ្ជមាននៃមិត្តភាព។Jasmine ស្លៀកសម្លៀកបំពាក់ដែលបំផុសគំនិតពីតំបន់អាស៊ីខាងត្បូងដើម្បីគោរពនិងផ្ដល់កិត្តិយសដល់ម្តាយរបស់នាងដែលបានចែកឋានទៅ មកពីនគរជិតខាងឈ្មោះថា Shehrabad ជាអាណាចក្រមានមូលដ្ឋាននៅអាស៊ីខាងត្បូង។ វាជារឿងទូទៅទៅហើយនៅក្នុងប្រវត្ដិសាស្រ្ដសម្រាប់ស្ដេចស៊ុលតង់ដែលត្រូវរៀបអភិសេកជាមួយអ្នកមកពីនគរជិតខាងដើម្បីកសាងសម្ព័ន្ធភាពនិងសន្តិភាពរវាងប្រជាជាតិទាំងទ្វេ។“Aladdin” ជាភាពយន្ត Disney ដែលប្រជុំដោយតួសម្តែងចម្រុះជាតិសាសន៍ច្រើនជាងគេ ដោយតួឯកភាគច្រើនត្រូវបានជ្រើសរើសពីតំបន់មជ្ឈឹមបូព៌ា ដែលជាចំណុចអាទិភាពមួយសម្រាប់ស្ទូឌីយោហើយភាពយន្តនេះក៏នាំមកការជ្រើសតួសម្តែង ខ្នាតសាកលមួយផងដែរ។ ស្ទូឌីយោបានជ្រើសរើសទីប្រឹក្សាវប្បធម៌សម្រាប់ភាពយន្តមួយនេះ និងកែប្រព័ន្ធថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកជំនាញវប្បធម៌ពិនិត្យ និងផ្តល់យោបល់ទៅលើស្ទើរតែគ្រប់ផ្នែកនៃភាពយន្តនេះ ចាប់តាំងពីពេលរើសតួសម្តែង អត្ថបទសាច់រឿង សម្លៀកបំពាក់ ការកែច្នៃទីតាំងថត ការអភិវឌ្ឍភាពយន្ត និងការរកទីផ្សារផលិតផលភាពយន្តនេះ។ បន្ថែមពីលើនេះ ទីប្រឹក្សាវប្បធម៌ ព្រមទាំងស្ទូឌីយោ Disney បានប្រមូលផ្ដុំអ្នកដឹកនាំពីសហគមន៍អារ៉ាប់ និងម៉ូស្លីមឲ្យជួបជុំគ្នា ដើម្បីធ្វើការលើផ្នែកក្រុមប្រឹក្សាពិគ្រោះយោបល់មួយ។
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត
អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram
ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕
ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limited